• ស្ងាត់ៗ DJ ម៉ាំ និង DJ ក្លាំ ជួប​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ឡើង​ខ្ទេច​ទាំងស្រុង

    រម្លឹក​ដល់​ឈ្មោះ DJ ម៉ាំ នោះ​ប្រិយមិត្ត​ជាច្រើន​ប្រហែលជា​បាន​ស្គា​ល់ហើយ តាមរយៈ​ការចេញ MV ច្រៀង​និង​សម្តែង​រួមគ្នា​ជាមួយ​អ្នកលក់​ឡេ​អន​ឡាញ​ម៉េ​បាយ​កូន​១​ចាយរាង និង​សម្រស់​ខ្ចី​ខ្ញា​ញ់ អ្នកនាង Love Riya ដែល​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​កាលពីពេល​កន្លងមកនេះ​។​

    ​ដោយឡែក ស្រាប់តែ​ថ្មីៗ​នេះ DJ ដ៏​មាន​ប្រជាប្រិយ​រូបនេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​សម្តែង​ក្តី​តក់ស្លុត​គ្រប់ៗ​គ្នា ក្រោយពី​បានឃើញ​រូបភាព និង​វីដេអូ​ជាក់ស្តែង លោក​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់ ក្រោយ​បើករថយន្ត​ធ្លាក់​ផ្លូវ​បណ្តាល​ឲ្យ​ក្រឡាប់​ឡើង​ខ្ទេច​រថយន្ត​ទាំងស្រុង​តែម្តង​។ តែ​សំណាងល្អ​ណាស់ ដែល​រូបលោក និង​អ្នករួមដំណើរ ពុំ​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ ដោយ​គ្រាន់តែ​របួសស្រាល​ប៉ុណ្ណោះ​។​

    ​នេះ​បើតាម​គណនី​ឈ្មោះ ចាន់ មករា តារាក​ន្ទ្រឹ​ម ដែល​ត្រូវជា​មិត្តភក្តិ បាន​បង្ហោះ​ប្រាប់​កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ឲ្យ​ដឹងថា​៖ «​សំណាង​ណាស់​សម្លាញ់ DJ​ក្លាំ និង​DJ​មាំ ដែល​មិន​គ្រោះថ្នាក់ ដោយ​គុណ​ទឺ​ក​ដោះ​ម្តាយ​ថ្លៃ​មើល​ឡាន​ខ្ទិច​ឣ​ស់ សូម​បង​ធ្វើដំណើ​តាម​ខេត្ត​ពេលយប់​ត្រូវ​ប្រុងប្រយ័ត្ន​ឣោ​យ​បាន​ខ្ពស់​»​។​

    ​តែ​យ៉ាងណា គណនី​ខាងលើ​ពុំបាន​បញ្ជាក់ប្រាប់​ពី​ទីតាំង​កើតហេតុ ដែល DJ ក្លាំ និង DJ ម៉ាំ បាន​ជួប​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ឡើង​ខ្ទេច​ដ៏​មហា​សំណាង​នេះ​ទេ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ