• សុំជួយ​ស៊ែរ​ផង​! ក្មេងស្រី​ម្នាក់​ទៀតហើយ កំពុង​បាត់​ខ្លួន​ ដោយសារ​ជន​មិន​ស្គាល់មុខ ​ចូលចាប់​ដល់​ក្នុង​របង​ផ្ទះ​

    ភ្នំពេញ​៖ ក្មេងស្រី​អាយុ​ជាង​២​ឆ្នាំ​ម្នាក់​ត្រូវបាន​ជន​មិន​ស្គាល់មុខ​ចូលចាប់​ដល់​ក្នុង​របង​ផ្ទះ​របស់​នាង យកទៅ​បាត់​តាំងពី​វេលា​ម៉ោង ៣ និង ៥០ នាទី រសៀល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ម្សិលមិញ ហើយ​រហូត​មកទល់ពេលនេះ ឪពុកម្តាយ​របស់​នាង​ពុំទាន់​រកឃើញ​នៅ​កូនស្រី​របស់ខ្លួន​នៅឡើយ​ទេ​។​

    ​នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Yaya Koko ដែល​ត្រូវជា​ម្តាយ​ក្មេងស្រី​ខាងលើ បានប្រកាស​ស្វែងរក​កូនស្រី​ខ្លួន ដោយបាន​រៀបរាប់​ឲ្យ​ដឹងថា​៖ «​នាង​ខ្ញុំ​បាន​បាត់​កូនស្រី​អាយុ​២​ឆ្នាំ​៥​ខែ ដោយមាន​ជន​មិន​ស្គាល់មុខ ចូលចាប់​ដល់​ក្នុង​របង​ផ្ទះ ស្ថិតនៅ​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត នៅវេលា​ម៉ោង ៣​និង​៥០​នាទី នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០​។​

    ​សូម​សំណូមពរ​ឲ្យ​សមត្ថកិច្ច គ្រប់​ស្ថាប័ន​ជួយ​រក​ឲ្យ​នាង​ខ្ញុំ​ផង ឬ​បើ​បងប្អូន​ណា​បានឃើញ សូម​ទំនាក់ទំនង​មក​លេខ 070477079 នាង​ខ្ញុំ​សូម​អរគុណ​ទុកជាមុន​»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ