• ក្រសួងការងារ ប្រកាសថ្ងៃឈប់សម្រាក បុណ្យអុំទូកឆ្នាំនេះ

    ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ សូមជម្រាបដល់ម្ចាស់ ឬនាយករោងចក្រសហគ្រាស ទាំងអស់ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារឱ្យបានជ្រាបថា យោងតាមច្បាប់ស្តីពីការងារ និងប្រកាសរបស់ក្រសួងលេខ៣៩៩ក. ប/ប្រ.ក.អ.ឆ.ក ស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២០ សូមលោក លោកស្រី អនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួនសម្រាកដោយមានប្រាក់ឈ្នួល ក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ក្នុងរយៈពេលបួនថ្ងៃគឺ ថ្ងៃទី៣០-៣១-០១ និងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ជំនួសឱ្យថ្ងៃទី០១ ដែលត្រូវចំថ្ងៃអាទិត្យ។

    កម្មករនិយោជិត ដែលធ្វើការថ្ងៃឈប់បុណ្យនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ មានសេចក្តីសង្ឃឹមយ៉ាងជឿជាក់ថា លោក លោកស្រីដែលជាម្ចាស់ ឬនាយករោងចក្រ សហគ្រាស ទាំងអស់ប្រាកដជាអនុវត្តតាមសេចក្តីជូនដំណឹងនេះបានល្អត្រឹមត្រូវជាពុំខាន។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ