• តោះ ទៅលេងសៀមរាប រត់ម៉ារ៉ាតុង ជាមួយគ្នា

    ភ្លេចៗខ្លួន ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង មានអាយុកាល២៤ឆ្នាំហើយ បើគិតមកទល់ពេលនេះ។ នៅចុងឆ្នាំ២០២០នេះដែរ ក៏មានការបង្កើតឡើងនូវកម្មវិធី រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ជាថ្មីម្តងទៀត លើទឹកដីសៀមរាប អង្គរ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២០។

    ការរត់ពាក់កណ្តាលម៉ារ៉ាតុង ជាឱកាសសម្រាប់យុវជន ក៏ដូចជា អ្នកដែលចូលចិត្តការរត់ ក្នុងការហ្វឹកហាត់ ភាពខ្លាំងនៃសាច់ដុំ ការបង្កើតទំនាក់ទំនង ជាមួយនឹងការប្រមូលផ្តុំ គ្រប់ជាតិសាសន៌ ដែលមកពីបណ្តាប្រទេសនានាលើសាកលលោក ជាពិសេសទៅទៀតនោះ ការរត់នេះផងដែរ ក៏ជាចំណែកក្នុងការបំផុសចលនាកីឡា និងទេសចរណ៌ នៅក្នុងតំបន់អង្គរ។ ចំពោះទឹកប្រាក់ ដែលបានមកកម្មវិធីសប្បុរសធម៌នេះ នឹងត្រូវយកទៅជួយដល់កុមារខ្វះខាត ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីពេទ្យកុមារអង្គរ និងមន្ទីពេទ្យគន្ធបុប្ផា និងមួយផ្នែកទៀត គឺផ្តល់ជាអវយវៈសិប្បនិម្មិត ដល់ជនរងគ្រោះដោយសារគ្រាប់មីន ក៏ដូចជាការការពារជំងឺថ្មីៗ ធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជាផងដែរ។

    នៅចាំអីទៀត! គ្រាន់តែរត់ អាចជួយដល់សកម្មភាព សប្បុរសធម៌យ៉ាងច្រើន ដល់សង្គម និងបានបង្កើតទំនាក់ទំនងថ្មីៗផងដែរ ហើយជាពិសេសជាងនេះទៅទៀតនោះ គឺបានទៅលេងប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌជាតិ ដ៏ល្បីល្បាញរបស់កម្ពុជា និងកន្លែងកំសាន្តនានា ជាច្រើននៅក្នុងខេត្តសៀមរាបផងដែរ។

    ប្រញ៉ាប់ឡើងណា! នៅសល់តែ៣ ថ្ងៃប៉ុណ្ណោះ សម្រាប់ការចុះឈ្មោះរត់ ហៅគ្នាមកអោយច្រើនៗ មកណា អ្នកសរសេរ ក៏ទៅដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ