• គម្រោងអភិវឌ្ឍន៍កោះនរា ចាយទុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់រយៈពេល ៣ឆ្នាំដំបូងជិត ៥៥០ ដុល្លារ

    យោងតាមការលើកឡើងរបស់​អ្នក​ឧកញ៉ា ពុង ឃាវសែ ដែល​​ជា​វិនិយោគិន​ និង​ពាណិជ្ជករ​ដ៏​ល្បី​ល្បាញ​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វិនិយោគទុន​អាណិក​ជន​កម្ពុជា (OCIC) បានឲ្យដឹងថា ការចំណាយជិត ៥៥០ លានដុល្លារ នៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់រយៈពេល ៣ឆ្នាំដំបូងនៃគម្រោងអភិវឌ្ឍន៍កោះនរា អាចរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណជា ២២៥​ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗដែលស្មើនឹងជិត ០.៩% នាពេលបច្ចុប្បន្ន។

    ​អ្នក​ឧកញ៉ាបានបញ្ជាក់ឲ្យដឹងដូច្នេះនៅក្នុងពិធី បើកការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

    ក្នុងឱកាសនោះដែរ ​អ្នក​ឧកញ៉ា ពុង ឃាវសែ បានលម្អិតពីគម្រោងអភិវឌ្ឍកោះនរាថា៖ « គម្រោងអភិវឌ្ឍន៍កោះនរានឹងផ្ដល់អត្ថប្រយោជន៍សេដ្ឋកិច្ច សង្គមយ៉ាងច្រើនដល់ប្រទេសជាតិ ជាពិសេសនៅក្នុងកាលៈទេសៈនៃភាពលំបាកផ្នែកសេដ្ឋកិច្ច ដែលបច្ចុប្បន្នដែលកម្ពុជាកំពុងត្រូវការវិនិយោគបន្ថែម ជាច្រើន ដើម្បីទ្រទ្រង់សេដ្ឋកិច្ច​ឲ្យបានរឹងមាំ។ គម្រោងអភិវឌ្ឍកោះនរា គ្រោងចំណាយទុនសាងសង់ចំនួន ២៥០០ លានដុល្លារអាមេរិក ដោយឡែកសម្រាប់ថវិកាជិត ៥៥០ លានដុល្លារ នៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់រយៈពេល ៣ឆ្នាំ ដំបូងត្រូវបានប៉ាន់ប្រមាណថា អាចរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណជា ២២៥​ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ដែលស្មើនឹងជិត ០.៩% នាពេលបច្ចុប្បន្ន »។

    លើសពីនេះអ្នកឧកញ៉ា បានបន្ថែម​ថា គម្រោងនេះក៏កំពុងប្រើប្រាស់កម្លាំងពលកម្ម ៧០០ នាក់ ហើយអាចឡើងទៅដល់ ៧០០០នាក់ នៅពេលការសាងសង់ចាប់ផ្ដើមពេញទំហឹង។ ហើយនៅពេលបញ្ចប់ការសាងសង់ គម្រោងនេះនឹងបង្កើតការងារប្រមាណជា ១ ម៉ឺនកន្លែង ដើម្បីដំណើរការប្រតិបត្តិការប្រចាំថ្ងៃ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ