• ក្តៅៗ! COVID-19 លើលោកកើនដល់ជាង ៤៣លាននាក់ ស្លាប់ជាង ១លាន ១៥ម៉ឺននាក់ និងជាសះស្បើយជិត ៣២លាននាក់ហើយ!

    (បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤៣,៣១៩,៨០០នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ១,១៥៨,៧៧០នាក់ និងជាសះស្បើយឡើងវិញ ៣១,៨៩៤,៧៧៦នាក់។

    យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

    សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨,៨៨៨,៣២៨នាក់ ស្លាប់ចំនួន ២៣០,៥០៧នាក់ និងជាសះស្បើយចំនួន ៥,៧៧០,៣១៩នាក់។

    ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៧,៩០៩,០៤៩នាក់ ស្លាប់ចំនួន ១១៩,០៣០នាក់ និងជាសះស្បើយ ៧,១៣៣,៩៩៣នាក់។

    ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៥,៣៩៤,១២៨នាក់ ស្លាប់ ១៥៧,១៦៣នាក់ និងជាសះស្បើយ ៤,៨៣៥,៩១៥នាក់។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ