• ក្រុមហ៊ុន ទ្រូម៉ាន់នី ចែកអំណោយ​ដល់​ជនរងគ្រោះទឹកជំនន់នៅ ខេត្ត​បន្ទាយមានជ័យ

    ទ្រូម៉ាន់នី ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យាហិរញ្ញវត្ថុ​ធំបផុតមួយនៅកម្ពុជា​ បានចែកអំណោយ​ដល់​ជន​រង គ្រោះ ដោយសារ​ទឹកជំនន់​ក្នុង​ខេត្ត​បន្ទាយមានជ័យ ​ដែលជា​ផ្នែកមួយនៃវិភាគទាន និង​ការ​បរិច្ចាគ ​ជារួម​ ផ្ដោតលើ​ការ​ជួយ​ដល់​តំបន់ដែលរងគ្រោះធ្ងន់ធ្ងរ​បំផុត​​ទូទាំង​ប្រទេស ដោយសារ​ទឹកជំនន់។ ​

    បុគ្គលិក​ចំនួន ប្រមាណជាង ១០ នាក់​​ របស់​ក្រុមហ៊ុនទ្រូម៉ាន់នី បាន​បរិច្ចាគគ្រឿងឧបភោគបរិភោគ ដែលមាន​តម្លៃ រាប់សិបម៉ឺនដុល្លារ ដល់​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ ដែលកំពុង​រង​ផលប៉ះពាល់ដោយសារទឹកជំនន់ ក្នុង​​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ អំណោយទាំងអស់នោះរួមមាន អង្ករ សៀង ទឹកសុទ្ធ ទឹកស៊ីអ៊ីវ មី និង​ត្រី​ខ​ កំប៉ុងជាដើម។

    អំឡុងពិធីប្រគល់អំណោយជូនអាជ្ញាធរមូលដ្ឋាន ស្រុកថ្មពួក  លោក ​សុវ៉ាត ដារីយេវិច​​ ដែលជា​នាយកគ្រប់គ្រង​ផ្នែក​លក់ របស់ក្រុមហ៊ុនទ្រូម៉ាន់នី មានប្រសាសន៍ថា៖ “ក្រុមហ៊ុន ទ្រូម៉ាន់នី​ មានមោទនភាព​ ក្នុងការ​ជួយ​ដល់​ជន រួមជាតិកម្ពុជា គ្រប់ពេលដែលពួកគាត់ត្រូវការ​ពួកយើង មិនថានៅ​ទីកន្លែង​ណានោះទេ។ ក្នុងពេលវេលា​ ដ៏លំបាកបែបនេះ យើង​មានបំណង​បញ្ជាក់​ឲ្យ​អ្នកដែលទទួលរងផលប៉ះពាល់​បានឃើញ ថាយើង​តែងតែ ជួយគាំទ្រ​ដល់ពួកគាត់ជានិច្ច​ ដូច្នេះហើយទើបបានជាយើង រៀបចំកម្មវិធីនាថ្ងៃនេះ”។

    ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ ដែលត្រូវបានជម្លៀសពីលំនៅដ្ឋាន​​ដោយសារ​ទឹកជំនន់ បានចូលរួម​​ក្នុងការ​ ប្រគល់អំណោយនេះ។

    លោក យេវិច​ បានបន្ថែមថា៖ “បើទោះបីជា​ក្រុមការងារ​របស់យើងមានវត្តមាន​​តិច​តួចនៅថ្ងៃនេះ​ក្ដី ប៉ុន្តែ​បុគ្គលិក និងភ្នាក់ងារ​របស់យើង​រាប់​ពាន់នាក់បានផ្ដាំផ្ញើនូវក្ដីបារម្ភ និង​ការបួងសួង ជូនពរ​សព្វសាធុការ​ដល់ជនរងគ្រោះទាំងអស់ ។ ទាំងអស់នេះគឺជា​អំណោយ​​ពីសំណាក់​បុគ្គលិក និងភ្នាក់ងារ​របស់ទ្រូម៉ាន់នីទាំងអស់។  យើង​សង្ឃឹមថា អំណោយទាំងនេះ​នឹង​បាន​រួមចំណែក​ខ្លះៗ​​ ស្របពេលដែលលោក​អ្នកកំពុង​ប្រឈម​នឹង​ការ​លំបាក ដោយសារ​ទឹកជំនន់ដ៏ធ្ងន់ធ្ងរ​នាពេលនេះ។

    ជំនួយ​របស់​​ក្រុមហ៊ុនទ្រូម៉ាន់នីដល់ក្រុមគ្រួសារ​​រងគ្រោះ​នៅក្នុង​ខេត្ត​បន្ទាយមានជ័យនេះ គឺជា​ចំណែក មួយនៃ​ជំនួយរបស់ខ្លួន ដែលក្រុមហ៊ុន​កំពុង​ផ្ដល់ជូនជា​បន្តបន្ទាប់​នៅប៉ុន្មានថ្ងៃខាង​មុខទៀត។

    លោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកា​គ្រប់គ្រង​ផ្នែកយុទ្ធសាស្ត្រ​ ក្រុមហ៊ុនទ្រូម៉ាន់នី កម្ពុជា មាន​ប្រសាសន៍ ថា៖ “ក្រុមហ៊ុនយើង​ខ្ញុំ​សូមចែក​រំលែក​នូវ​ទុក្ខ​លំបាក​​របស់​ប្រជាពលរដ្ឋ​រួមជាតិ​កម្ពុជា​ ក្នុងគ្រា​លំ បាក ​បែបនេះ ដូច្នេះហើយ ទើប​យើង​ប្រឹង​ប្រែង​ឲ្យ​អស់ពីលទ្ធភាពដើម្បីជួយ​​ដល់ប្រជាពលរដ្ឋ​ដែលស្ថិត​នៅ​​ ក្នុង​តំបន់ដែលរងគ្រោះ​ខ្លាំងជាងគេបំផុត”។

    ចាប់តាំងពីក្រុមហ៊ុន បានផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០១៦មក ទ្រូម៉ាន់នី   បាន បង្កើតបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ​នៅ​កម្ពុជា។ ទ្រូម៉ាន់នី បានឲ្យដឹង ថា ក្រុមហ៊ុនមានបណ្ដាញភ្នាក់ងារជាង ​១ ម៉ឺន នាក់ រង់ចាំផ្ដល់សេវាកម្មទាក់ទងនឹងហិរញ្ញវត្ថុ នៅគ្រប់ ទីកន្លែងទាំង​អស់នៅកម្ពុជា ដែលមិនទាន់មាន សេវាធនាគារនៅឡើយ។

    ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារសរុបចំនួនជាង ៦ម៉ឺន ៥ពាន់ ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្មជូនដល់អតិថិជនចំនួន ៤០ លាន នាក់ នៅក្នុង ប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកបច្ចេកទេស ពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន អាលីបាបា ផងដែរ សម្រាប់ជួយផ្គត់ផ្គង់នូវសេវាកម្ម និង បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ដ៏មាន សុវត្ថិភាពខ្ពស់។

    នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និង បើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ