• មិនទាន់ចេញលក់ផង តែ iPhone 12 ធ្លាក់ថ្លៃបាត់ហើយនៅប្រទេស…

    នៅ​ទីផ្សារ​ប្រទេស​វៀតណាម ​iPhone 12 ជំនាន់ថ្មី​ទាំង​បួន​ប្រភេទ​មិន​ទាន់​ដាក់​លក់​នៅ​ឡើយ​ទេ ប៉ុន្តែ​តម្លៃ​ចាប់​ផ្ដើម​ធ្លាក់​ចុះ​បណ្ដើរៗ​បាត់​ទៅ​ហើយ។

    កាល​ពី​ដើម​សប្ដាហ៍​មាន​ហាង​លក់​ភាគ​ច្រើន​បាន​កំណត់​តម្លៃ iPhone 12 ទំហំ 64GB ក្នុង​តម្លៃ​​ប្រមាណ ១០៥៦​ដុល្លារ។ យ៉ាងណាក្ដី​គិត​ត្រឹម​ម្សិលមិញ​នេះ​ហាង​ភាគ​ច្រើន​ក្នុង​ទីក្រុង​ហាណូយ និង​ទីក្រុង​ហូជីមិញ​បាន​បន្ថយ​តម្លៃ​ iPhone ថ្មី​មក​នៅ​​ប្រមាណ ៩៥០​ដុល្លារ។ ចំណែក iPhone 12 mini វិញ​នៅ​តាម​ហាង​មួយ​ចំនួន​បាន​ធ្លាក់​ថ្លៃ​ពី​តម្លៃ​ប្រមាណ ៩៥០​ដុល្លារ មក​នៅ​ត្រឹម​ប្រមាណ​ ៧៧៨​ដុល្លារ។

    ងាក​ទៅ​មើល iPhone 12 Pro និង iPhone 12 Pro តម្លៃ​នា​ពេល​នេះ​គឺ​មាន​ចាប់​ពី​ប្រមាណ ១១៨៩​ដុល្លារ និង​ចាប់​ពី​ប្រមាណ ១២៩៦​ដុល្លារ សម្រាប់​ទំហំ 128GB។ កាល​ពី​ដើម​សប្ដាហ៍​តម្លៃ​​របស់ iPhone Pro ទាំង​ពីរ​គឺ​មាន​ចាប់​ពី​ប្រមាណ ១៣៤០​ដុល្លារ និង​ចាប់​ពី​ប្រមាណ ១៤៦៨​ដុល្លារ។

    គួរ​បញ្ជាក់​ថា​តម្លៃ​ខាង​លើ​នេះ​គឺ​ជា​តម្លៃ​សម្រាប់​ផលិត​នាំ​ចូល​ដែល​លក់​នៅ​តាម​ហាង​ធំៗ​មួយ​ចំនួន មិន​មែន​ជា​តម្លៃ​ពី​ហាង​លក់​រាយ​ផ្លូវ​ការ​ក្នុង​ប្រទេស​វៀតណាម​នោះ​ទេ។ ផលិតផល​ដែល​នាំ​ចូល​អាច​មាន​លក់​លើ​ទីផ្សារ​ចាប់​ពី​ចុង​សប្ដាហ៍​នេះ​សម្រាប់ iPhone 12 និង iPhone 12 Pro ខណៈ​ដែល​ផលិតផល​ផ្លូវ​ការ​អាច​នឹង​ត្រូវ​រង់​ចាំ​ដល់​ខែ​ធ្នូ​​ឯណោះ៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ