• ក្រោយ​ដឹង​ប្រវត្តិ​ស្ត្រី​ចិន​អូស​វ៉ាលិស​យំឡាំប៉ា​ពេញ​ផ្លូវ​ ដែលត្រូវ​ចោរឆក់​កាបូប​ថ្ងៃមុននោះ តាមពិត​គាត់​ជា​…

    ជឿជាក់ថា ប្រិយមិត្ត និង​មហាជន​ជាច្រើន​ទទួល​ជ្រាប និង​ក៏​សម្តែង​នូវ​ក្តី​អាណិតអាសូរ​ជាខ្លាំង​ផងដែរ​ក្រោយពី​បានឃើញ​ស្ត្រីជន​ជាតិចិន​ម្នាក់ ដែល​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ បាន​ដើរ​អូស​វ៉ាលិស​ស្រែកយំ​ឡាំប៉ា​នៅ​កណ្តាលផ្លូវ ជាប់​រង្វង់​សម្តេច​ជូន​ណាត ដោយសារ​នាង​ត្រូវ​ចោរឆក់​កាបូប និង​ទូរស័ព្ទ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​តែម្តង​។​

    ​តែ​យ៉ាងណា អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​និង​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ គឺ​ក្រោយ​រូបភាព​ដ៏​គួរ​ឲ្យ​អាណិត​របស់​នាង​ត្រូវបាន​គេ​ចែករំលែក​ពាសពេញ​បណ្តាញ​សង្គម ក៏​ស្រាប់​តែមាន​ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​ប​បាន​ទម្លាយ​ចេញពី​ជីវិត​ពិត​របស់​នាង កាលពី​នាង​រស់នៅក្នុង​ប្រទេស​ចិន ដែល​តាមពិត​នាង​គឺជា​តារា​សម្តែង​ដ៏​ល្បីឈ្មោះ​គួរសម​មួយរូប​នៅក្នុង​វិស័យ​កម្សាន្ត​ស្រុក​ចិន​។​

    ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នោះបាន​រៀបរាប់​ឱ្យដឹង​ដូច្នេះ​ថា «​មក​មើល​ជីវិត​ស៊ីវីល័យ​របស់គាត់​កាល​នៅ​ប្រទេស​ចិន​វិញ នៅចាំ​នារី​ម្នាក់នេះ​បានទេ​ដែល​មួយរយៈ​មុន​យំឡាំប៉ា​ដោយសារ​តែមាន​ចោរឆក់​កាបូប និង ទូរស័ព្ទដៃ​របស់គាត់​ទៅ​បាត់ ពេលនេះ​គាត់​មិនទាន់បាន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ទេ ល្ងាច​មិញ​នាង​ខ្ញុំ​ជិះ​ឆ្លងកាត់​ស្ថានទូត​ចិន​បានឃើញ​គាត់​រក​រត់​ចូល​ឡាន ទើប​ចុះ​សួរនាំ ។

    ​គាត់​បាន​ប្រាប់ថា គាត់​ពិបាកចិត្ត​ខ្លាំងណាស់​មិនដឹង​ទៅវិញ​ដោយ​របៀប​ណា​ទេ គាត់​បាន​ប្រាប់​បន្ថែមទៀតថា នៅ​ប្រទេស​ចិន​គាត់​ជាតា​រា​ថត​រឿង​មួយរូប​ដែរ តែដោយសារ​គាត់​មក​ដើរលេង​ប្រទេស​កម្ពុជា ត្រូវបាន​វង្វេង និង​ត្រូវ​ចោរឆក់​កាបូប​ទូរស័ព្ទ​បាត់​ទៀត ទើប​មិនដឹង​ត្រូវ​ទំនាក់ទំនង​ទៅ​អ្នកផ្ទះ​ដោយ​វិធី​ណា តែ​មុននេះ​បន្តិច​នាង​ខ្ញុំ​បានឱ្យ​គាត់​ខ្ចី​ទូរស័ព្ទ ប្រើ​វី​ឆាត (Wchat) ទំនាក់ទំនង​ទៅ​បងប្រុស​ជីដូនមួយ​គាត់​ហើយ សង្ឃឹមថា​ថ្ងៃស្អែក​នឹងមាន​ដំណឹង​ល្អ​ចំពោះ​គាត់ តាម​ការគិត​របស់​នា​ង​ខ្ញុំ គាត់​មិនបាន​បែក​ថ្នាំ​ទេ ព្រោះ​ការចងចាំ​គាត់​នៅ​ល្អ​ធម្មតា គាត់​នៅចាំ ID វី​ឆាត និង លេខ​ទូរស័ព្ទ​បងប្អូន​នៅ​ប្រទេស​ចិន​ច្បាស់​»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ