• ​ឯកឧត្តម ខៀវ កាញារីទ្ធ គាំទ្រ​ចំពោះ​ការរៀបចំ​កម្មវិធី​កញ្ញាឯក​កម្ពុជា​ឆ្នាំ​២០២០

    ភ្នំពេញ​៖​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរៀបចំ​កម្មវិធី​បវ​រ​កញ្ញាឯក កម្ពុជា​ឆ្នាំ​២០២០ (Miss Grand Cambodia 2020) ដែលជា​ការបង្ហាញ​ពី​សមត្ថភាព​របស់​កម្ពុ​ជា​នៅលើ​ឆាក​អន្តរជាតិ​។​

    ​ក្នុងឱកាស​អនុញ្ញាតឱ្យ​លោក អ៊ិន សុ​ភិន អគ្គនាយក​ផលិតកម្ម មហាហង្ស ដឹកនាំ​បវរកញ្ញា MISS GRAND CAMBODIA 2020 ចូលជួប​សម្ដែង​ការគួរសម នា​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង​ព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បាន​គូសបញ្ជាក់ថា ចំពោះ​ការជ្រើសរើស​កញ្ញាឯក​ក​ម្ពុ​ជា ទាំង ៥ រូប ដែល​ជាប់​ចំណាត់ថ្នាក់ សុទ្ធតែ​មានចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់ និង​ជា​មោទនភាព​សម្រាប់​កម្ពុជា​ដែលមាន​នារី​មិន​ត្រឹម​តែមាន​រូប​សម្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​សមត្ថភាព​រៀនសូត្រ​បាន​ខ្ពស់​ថែមទៀត​ផងដែរ​។ ឯកឧត្ដម​បាន​បន្ដថា ទាំងនេះ​បង្ហាញ​ពី​អនាគត​ល្អ​របស់​កម្ពុជា​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកឡើងថា ជាគោលការណ៍​សំខាន់​របស់​ក្រសួង​ព័ត៌មាន គឺ​ការជំរុញ​លើកកម្ពស់​ឱ្យ​នារី​កម្ពុជា នៅ​គ្រប់ផ្នែក​ទាំងអស់ ក្នុងនោះ​រូប​សម្រស់​ជា​ទុន​មួយ ដែល​អាចឱ្យ​ពិភពលោក​ទទួលស្គាល់ និង​ស្គា​ល់ពី​ភូមិ ខេត្ត​កំណើត របស់ខ្លួន​។​

    ​លោក អ៊ិន សុ​ភិន បាន​អរគុណ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី ដែលជា​និច្ចកាល​តែងតែ​គាំទ្រ ផ្តល់​ការលើកទឹកចិត្ត​ដល់​ក្រុមការងារ ដើម្បីឱ្យ​ដំណើរ​ការរៀបចំ​ការប្រកួត​ជ្រើសរើស​កញ្ញាឯក​កម្ពុជា ដំណើរការ​ទៅ​យ៉ាង​ល្អ​។ លោក​បាន​ជម្រាបជូន​ឯកឧត្ដម​រដ្ឋមន្ដ្រី​ថា សម្រាប់​កញ្ញាឯក ១ រូប ត្រូវបាន​ជាប់​ចំណាត់ថ្នាក់​លេខ ១ ដើម្បី​ទៅ​ចូលរួម​ប្រកួតប្រជែង បវរកញ្ញា​អន្តរជាតិ MISS GRAND International នា​ឆ្នាំ ២០២១ នា​ខាងមុខនេះ នៅក្រៅ​ប្រទេស​។​

    ​លោក អ៊ិន សុ​ភិន បានឱ្យដឹង​ទៀតថា កម្មវិធី​កញ្ញាឯក​កម្ពុជា​ឆ្នាំ​២០២០ (Miss Grand Cambodia 2020) គឺជា​កម្មវិធី ដែល​បាន​បើក​បង្ហាញ​ភាព​អស្ចារ្យ​របស់​កម្ពុជា ជាមួយនឹង​សម្រស់​ស្រស់ស្អាត អមដោយ​ភាព​ឆ្លាត​វៃ​របស់​ស្ត្រី​ខ្មែរ​ដែល បាន​ចូលរួម​ប្រកួត ប្រជែង​ក្នុងការ​គ្រង​ឈុត សម្លៀកបំពាក់​ផ្សេងៗ​ជាច្រើន ដែលមាន​ដូចជា ឈុត​ប្រពៃណី​ខ្មែរ ឈុត​រាត្រី​សរមោល​សរ ឈុត​តំណាង​ជាតិ និង​ឈុត​ហែល​ទឹក បែប​ប​ច្ចឹ​ម​ប្រទេស​។ លោក​បាន​បន្ថែមថា ក្នុងចំណោម​ឈុត​ទាំងនោះ ឈុត​ប្រពៃណី និង​ឈុត​តំណាង​ជាតិ ត្រូវបាន​កត់សម្គាល់ និង​បាន​លើក​បង្ហាញ​ពី​វប្បធម៌​ខ្មែរ យ៉ាង​សម្បូរបែប​ទៅកាន់​បរទេស​ឱ្យដឹងពី​ភាព​អស្ចារ្យ នៃ សម្លៀកបំពាក់​ខ្មែរ​យ៉ាង​ល្អ​ប្រណិត និង​ប្រកបដោយ​អត្ត​ន័យ​បំផុត​។​

    ​សូមបញ្ជាក់ថា កម្មវិធី​ប្រឡង​ជ្រើសរើស​កញ្ញាឯក ដ៏​អស្ចារ្យ​នៃ​កម្ពុជា ឆ្នាំ​២០២០ (Miss Grand Cambodia 2020) ដែលមាន​បេ​ក្ខ​នារី​ចំនួន​០៥​រូប បាន​ជាប់​ជ័យលាភី​ពី​លេខ​១ ដល់ លេខ​៥ បេ​ក្ខ​នារី​ជ័យលាភី​លេខ​១ តំណាងឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ ចូលរួម​កម្មវិធី​ប្រកួត​ជា​លក្ខ​ណះ​អន្តរជាតិ ដែលមាន​កញ្ញាឯក MISS GRAND មកពី​ខេត្តកំពង់ធំ​គឺ កញ្ញា សេង រដ្ឋា គ្រង​ម្កុដ MISS GRAND CAMBODIA 2020 ៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ