• ភ្ញៀវទេសចរបរទេស ទៅកាន់ជប៉ុន ធ្លាក់ចុះស្ទើតែ១០០ភាគរយ ក្នុងខែកញ្ញា

    (តូក្យូ)៖ ចំនួនភ្ញៀវទេសចរបរទេស ធ្វើដំណើរទៅកាន់ប្រទេសជប៉ុន នៅក្នុងខែកញ្ញាឆ្នាំនេះ បានដាំក្បាលចុះ៩៩,៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយសារតែការរាតត្បាតជាសកល នៃវីរ៉ុស COVID-19, នេះបើតាមការបញ្ជាក់ពី រដ្ឋាភិបាលជប៉ុន ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ។

    យោងតាមការប៉ាន់ស្មាន ដោយទីភ្នាក់ងារទេសចរណ៍ជប៉ុន បានបង្ហាញថា មានភ្ញៀវបរទេស ប្រមាណ១៣,៧០០នាក់ ដែលបានធ្វើដំណើរ ទៅ ប្រទេសជប៉ុន នៅក្នុងខែកញ្ញា។ ក្នុងចំណោមពួកគេ ជនជាតិចិន មានចំនួនច្រើនជាងគេបំផុត ប្រមាណ៣,០០០នាក់ បន្ទាប់មកវៀតណាម មាន២,៧០០នាក់ និងកូរ៉េខាងត្បូង ប្រមាណ១,៤០០នាក់។

    បើទោះបីជាតួរលេខថ្មីចុងក្រោយនេះ បានបង្ហាញថា មានការធ្លាក់ចុះ១២ខែជាប់គ្នា គិតចាប់តាំងពីខែតុលា ឆ្នាំមុនក៏ដោយ, ប៉ុន្តែវាបានកើនឡើង ៥,០០០នាក់ បើធៀបនឹងខែសីហា ដោយសារការរឹតបន្តឹងនៃការចូលប្រទេសជប៉ុន ត្រូវបានបន្ធូបន្ថយ សម្រាប់អ្នកដែលកាន់លិខិតឆ្លងដែន មានសិទ្ធិរស់នៅក្នុងប្រទេសជប៉ុន។

    ស្របពេលជាមួយគ្នានោះដែរ, ចំនួនជនជាតិជប៉ុន ដែលបានចាកចេញពីប្រទេស នៅក្នុងខែកញ្ញា ក៏បានធ្លាក់ចុះ៩៨,២ភាគរយផងដែរ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលមានចំនួនត្រឹមតែ៣១,៦០០នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ