• បុរសជនជាតិចិនម្នាក់ប្រុងលោតពីលើអាគារ ដោយសារថៅកែអត់បើកលុយអោយ៣ខែមកហើយ

    រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសជនជាតិចិនម្នាក់ ប៉ុនប៉ងលោតសម្លាប់ខ្លួនពីលើជាន់ទី២១ របស់អគារការដ្ឋានសំណង់មួយ យីហោ ជិនយ៉ាងស៊ីង ខណៈមានជនជាតិចិនជាង៣០នាក់ទៀត បាននាំគ្នាបិទផ្លូវ ធ្វើការតវ៉ាទាមទារឲ្យថៅកែបើកប្រាក់ខែចំនួន៣ខែ អោយពួកគាត់។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលដល់អាជ្ញាធរ នៅវេលាម៉ោង ៣រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ចំនុចអាគារយីហោជិនយ៉ាងស៊ីង ផ្លូវ៥០៨ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

     

    លោក អាំង សិរីពិសិដ្ឋ អភិបាលរងទទួលផែនសំណង់បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានក្រុមកម្មករសំណង់ជនជាតិចិនមួយក្រុមប្រហែលជាង៣០នាក់ក្នុងនោះមានកម្មករជនជាតិខ្មែរដែរ បាននាំគ្នាប្រមូលផ្ដុំ លើកស្លាកពិដា បិទផ្លូវលេខ៥០៨តវ៉ា ដោយសាតែក្រុមហ៊ុនមិនបានបើកប្រាក់ខែអោយចំនួន ៣ខែមកហើយនោះ។

    លុះក្នុងពេលធ្វើការរតវ៉ា មិនទាន់មានដំណោះស្រាយ ក៏ស្រាប់តែបុរសជនជាតិចិនម្នាក់ឡើងទៅលើដំបូលអាគារជាន់ទី ២១ ប៉ុនប៉ងលោតសម្លាប់ខ្លួននិងបង្កអោយមានការភ្ញាក់ផ្អើលហើយអាជ្ញាធរបានសម្របសម្រួលអោយចុះមកនិយាយនៅជាន់ផ្ទាល់ដីវិញ បើតាមអ្នកបកប្រែបានអោយដឹងថា កម្មករសរុបមានជាង៦០នាក់ មានខ្មែរ១០នាក់ ហើយអ្នកដែលនាំគ្នាមកបិទផ្លូវតវ៉ា គឺមានជាង៣០នាក់ ជាតំណាង ដើម្បីអោយថៅកែក្រុមហ៊ុនបើកប្រាក់ខែអោយពួកគាត់ ដែលមានលុយចំនួន ជាង៨០ម៉ឺនដុល្លារ តែពេលនោះមានអ្នកចេញមុខមកសម្របសម្រួល ដោយអោយលុយចំនួន២ម៉ឺនដុល្លារ តែពួកកម្មករជនជាតិចិន មិនព្រមទទួលយកនោះទេ តំលៃខុសមេឃនិងដី ។

    ក្នុងករណីនេះដែរ ក៍មានកម្លាំងគណ:បញ្ជាការឯកភាពសាលាខណ្ឌសហការសមត្ថកិច្ច អធិការដ្ឋានខណ្ឌចំការមន បានចុះទៅ សម្របសម្រួល ដោយអោយពួកគាត់ អែបខាងកុំអោយមានការបិទផ្លូវបែបនេះប៉ះពាល់ដល់ប្រជាពលរដ្ឋធ្វើដំណើរ ហើយភាគីក្រុមកូដកម្មជនជាតិចិន ក៍យល់ព្រមអែបខាង តាមអាជ្ញាធរនែនាំផងដែរ ។

    លោក អាំង សិរីពិសិដ្ឋ អភិបាលរងទទួលផែនសំណង់បានប្រាប់អ្នកយកព័ត៌មានអោយដឹងថាការផ្ទុះការតវ៉ាអាជ្ញាធរធ្វើការព្យាយាមសម្របសម្រួលយូរដែរហើយ តែចំនួនទឹកប្រាក់ ដែលមានអ្នកបកប្រែថាចំនួនជាង៨០ម៉ឺនដុល្លាវាជាទឹកប្រាក់ចំនួនធំណាស់ហើយរកមេការមិនឃើញមិនដឹងទៅណាក៏មិនដឹងថាត្រូវធ្វើយ៉ាងតែក្នុងនោះមានតំណាងម្នាក់ចេញមកអោយតែលុយ២ម៉ឺនដុល្លារ តែពួកគាត់នៅតែមិនព្រមរហូតមកដល់រសៀលមានផ្ទុះការតវ៉ាតែម្ដង យ៉ាងណាក៏ដោយបានសហការជាមួយកម្លាំងអធិការដ្ឋានខណ្ឌចំការមន អោយនគរបាលបកប្រែភាសាចិនថា កុំបិទផ្លូវសាធារណ:ជាទង្វើខុសច្បាប់ និងប៉ះពាល់ដល់អ្នកដំណើរ លុះមកដល់ម៉ោង០៥:៣០នាទីល្ងាចថ្ងៃដដែល ក្រុមកម្មករបាននាំគ្នា រំសាយរកកន្លែងសម្រាករៀងៗខ្លួន ដោយមិនទាន់មានដំណោះស្រាយ ពីភាគីណាមកតំណាងច្បាស់លាស់នោះទេ ។

    ក្រោយជំនួបដោះស្រាយ លោក អាំង សិរីពិសិដ្ឋ បានអោយដឹងថា លទ្ឋផលគូភាគីបានឯកភាព ថានៅថ្ងៃស្អែក មានការផ្តល់ប្រាក់បណ្តោះអាសន្នទៅខាងភាគីកម្មករចំនួន២ម៉ឺនដុល្លារ ។ ហើយភាគីតំណាងក្រុមហ៊ុន បានសន្យាថា នឹងប្រមូលលុយមកទូរទាត់ជូនភាគីកម្មករ មិនលើសពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នា២០២០ ។

    ជាមួយគ្នានេះ ភាគីកម្មករ និងតំណាងក្រុមហ៊ុន បានឯកភាពគ្នា ឈប់ធ្វើបាតុកម្ម ចាប់ពីថ្ងៃស្អែកទៅ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ