• Barcelona និង Juventus រកបាន ៣ពិន្ទុដូចគ្នានៅថ្ងៃបើកឆាក Champions League

    (កាតាឡាំង)៖ ការប្រកួតប្រជែងស្វែងរកពិន្ទុប្រចាំពូល G នៃពានរង្វាន់លីគអឺរ៉ុប UEFA Champions League 2020-2021 ក្រុមខ្លាំងអេស្ប៉ាញ FC Barcelona និងក្រុមមកពីអ៉ីតាលី Juventus រកបានម្នាក់ ៣ពិន្ទុដូចគ្នា នៅពេល Barcelona បានបំបាក់ក្រុមមកពីហុងគ្រី Ferencvarosi TC ក្នុងលទ្ធផល ៥-១។នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។

    ខ្សែប្រយុទ្ធ Lionel Messi ស៊ុតបាល់ពិន័យ ១១ម៉ែត្រនៅនាទី២៧ និងការរកបានគ្រាប់បន្តបន្ទាប់ពីខ្សែប្រយុទ្ធវ័យក្មេង Ansu Fati, Pedri ខណៈខ្សែបម្រើ Coutinho និង Dembele សុទ្ធតែរកបានម្នាក់ ១គ្រាប់ ហើយខ្សែការពារ Gerard Pique ត្រូវទទួលបានកាតក្រហមបណ្តេញចេញពីទីលាននៅ៦៨ មុនពេល ២នាទីដែលក្រុមភ្ញៀវតាមបាន ១គ្រាប់នៅនាទី៧០។

    តាមលទ្ធផលនេះបានធ្វើបានក្រុមជ្រុះត្រឹមវគ្គ ៨ក្រុមនៃ UCL រដូវកាលមុន Barcelona ឡើងឈរកំពូលតារាងបណ្តោះអាសន្ន រួមជាមួយសេះបង្កង់ Juventus ក្រោយយកឈ្នះ Dynamo Kyiv របស់អ៊ុយក្រែនក្នុងលទ្ធផល ២-០ ដែលធ្វើបានដោយខ្សែប្រយុទ្ធ Alvaro Morata ទាំង ២គ្រាប់តែម្តង។

    ប្រកួតបន្ទាប់ FC Barcelona ត្រូវជួបក្រុមខ្លាំង Juventus គ្រាដែល Ferencvarosi TC ប៉ះ Dynamo Kyiv នាចុងខែតុលា ឆ្នាំ២០២០៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ