• ម្ចាស់​លិខិត​ដែល​អរគុណ​កងទ័ព​ដាក់​នៅក្នុង​បាយ​ខ្ទប់​ស្លឹកចេក នឹង​អនុញ្ញាត​ឲ្យ​ជួប​សម្តេច​តេ​ជោ​ថ្ងៃនេះ

    ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ ម្សិលមិញ​នេះ សម្តេច​បានឱ្យ​ស្វែងរក​អ្នកសរសេរ​លិខិត​ថ្លែង​អរគុណ​ដាក់​ក្នុង​បាយ​កញ្ចប់​ខ្ទប់​ស្លឹកចេក​ជូន​កងទ័ព ដែល​ចូលរួម​ប្រតិបត្តិ​ការសង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះទឹកជំនន់ ដើម្បី​ផ្តល់ជូន​រង្វាន់​ពិសេស​។ នេះ​បើតាម​ការបញ្ជាក់​ប្រាប់​ពី​លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។

    ​លិខិត​អរគុណ​កងទ័ព​របស់​ពលរដ្ឋ​ម្នាក់ ដែល​ត្រូវ​បានដឹងថា​ជា​អ្នក​រស់នៅក្នុង​ឃុំ​គោក​កឋិន ខេត្តបន្ទាយមានជ័យ ដែល​បានដាក់​នៅក្នុង​បាយ​ខ្ទប់​ស្លឹកចេក មាន​ខ្លឹមសារ​យ៉ាង​ជ្រាលជ្រៅ​ថា​៖ «​ខ្ញុំបាទ ញាណ សំ​បៀ​ន ព្រមទាំង​ភរិយា​របស់​ខ្ញុំបាទ សូម​ថ្លែងអំណរគុណ​ចំពោះ​បងៗ ទាហាន​ដែល​បាន​ជួយសង្គ្រោះ​ប្រជាជន នៅ​ឃុំ​គោក​កឋិន​ទូទាំង​ភូមិ​។ ខ្ញុំបាទ​ពុំមាន​ម្ហូប​អ្វី​ទេ មានតែ​ពង​ចៀន​ប៉ុណ្ណឹង សូម​អរគុណ​បងៗ​ទាហាន​ទាំងអស់​»​។

    ​នេះ​គឺជា​ការផ្តល់​កម្លាំងចិត្ត​ដ៏​រំភើប​ខ្លាំង​មួយ ដែល​រហូត​ធ្វើ​ឲ្យ​បងៗ​កងកម្លាំង​ពោល​ពាក្យ​សរសើរ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក កងពលតូច​ថ្មើរជើង​លេខ​៥១ យ៉ាង​ដូច្នេះ​ថា​៖ «​លិខិត​ក្នុង​កញ្ចប់​បាយ​ក្លាយជា​ឱសថ​ទិព្វ​សម្រាប់​កម្លាំង​សង្គ្រោះ​។ ម្ចាស់​លិខិត​នឹង​អនុញ្ញាត​ឲ្យ​ជួប​សម្តេច​តេ​ជោ​នៅ​ថ្ងៃស្អែក​»​។​

    ​សូមបញ្ជាក់ថា លិខិត​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ ខណៈពេលដែល​កងទ័ព​បាន​ចូលរួម​ប្រតិ​ប្ត​តិ​ការសង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះទឹកជំនន់ នៅ​ឃុំ​គោក​កឋិន ក៏ដូចជា​ឃុំ​គំរូ ឃុំ​ថ្មពួក និង​ឃោ​គរ​មៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដែល​បាន​រង​ការ​ជន់​លិច​យ៉ាងធ្ងន់ធ្ងរ កាលពី​យប់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០​កន្លងទៅនេះ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ