• សូមចូលរួមសោកស្តាយ! គណៈកម្មការកម្មវិធី Master Chef លោក រិទ្ធី ទទួលមរណភាពមុននេះបន្តិច តែនៅដាក់អុកស៊ីសែនសិន ដើម្បីពន្យាពេល កុំឲ្យឆុង!

    ភ្នំពេញ៖ ដោយសារតែមុននេះ Chef រិទ្ធី គាត់អាចនៅបាន ដោយសារតែ អុកស៊ីសែន ដែលគ្រូពេទ្យបានដាក់តែប៉ុណ្ណោះ តែនៅពេល ដកចេញពេលណា គាត់នឹងលែងនៅលើលោកយើងនេះទៀតហើយ។

    ជាមួយគ្នានោះដែរ គណនីហ្វេសប៊ុករបស់បងស្រីម្នាក់ ដែលអះអាងថា គ្រួសារបងស្រី រាប់អានជាមួយChef រិទ្ធី ដូចបងប្អូន បានសរសេរថា Chef រិទ្ធី បានទទួលមរណភាពមុននេះបន្តិច ហើយពេលនេះ ភរិយារបស់លោក ក៏កំពុងរៀបចំដំណើរ និងយកChef រិទ្ធី ទៅគេហដ្ឋាន ដោយលែងសង្ឃឹមតទៅទៀតហើយ។

    គួរបញ្ជាក់ផងដែរថា Chef រិទ្ធី មានជំងឺក្រិនថ្លើម និង របេងសួត តាំងពីយូរណាស់មកហើយ តែទើបតែបច្ចុប្បន្ននេះទេ ជំងឺរបស់គាត់ បានបាក់ខ្លាំងមែនទែនតែម្តង រហូតមកដល់វិនាទីនេះ Chef រិទ្ធី ក៏លែងមានជីវិតតទៅទៀត ហើយក៏លែងមានវត្តមានជា Chef នៅក្នុងកម្មវិធីMasterchef Cambodia បន្តទៀតដែរ។

    យ៉ាងណាមិញ នាពេលនេះ គ្រូពេទ្យ នៅបន្តដាក់អុកស៊ីសែនសិន នៅបន្ទប់សង្គ្រោះបន្ទាន់ ដើម្បីពន្យាពេលឲ្យហួសម៉ោង១១យប់ ទើបដកចេញ ដើម្បីកុំឲ្យឆុងខ្លាំង ហើយនៅឯគេហដ្ឋាន បងប្អូន ក៏បានធ្វើរោងបុណ្យសព រួចរាល់ជាស្រេច ដើម្បីចាំទទួលChef រិទ្ធី ៕

    ប្រភព៖ ខ្មែរឡូត

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ