• ទឹកជំនន់​នៅ​វៀតណាម​ បណ្តាលឲ្យ​មនុស្ស​ស្លាប់កើនឡើងជាង​ ១០០​នាក់​​ហើយ

    គ្រោះ​ធម្មជាតិ​នៅ​វៀតណាម​ដែល​រួមមាន​គ្រោះ​ទឹក​ជំនន់​ និង​ការ​បាក់​ដី​បាន​សម្លាប់​ជីវិត​មនុស្ស​រហូត​១០២​នាក់​គិត​ត្រឹម​ថ្ងៃ​ចន្ទ​ម្សិលមិញ​។

    នៅ​តំបន់​ភាគ​កណ្ដាល​ប្រទេស​ មាន​ខេត្ត​ចំនួន​៣​ដែល​រង​គ្រោះ​ខ្លាំង​ជាង​គេ​​ ដូចជា​ ខេត្ត​ Quang Tri, ខេត្ត Thua Thien-Hue និង​ ​ខេត្ត​ Quang Nam។​​ ក្រៅ​ពី​អ្នក​ស្លាប់​អាជ្ញាធរ​បាន​រាយការណ៍​ថា​មាន​ប្រជាជន​ប្រមាណ​២៦​នាក់​​កំពុង​បាត់​ខ្លួន​ ខណៈ​ជាច្រើន​នាក់​ផ្សេង​ទៀត​ត្រូវ​ជួយ​សង្គ្រោះ​។​​

    រហូត​មក​​ទល់​ពេល​​នេះ​ទឹក​ជំនន់​បាន​ប៉ះពាល់​ផ្ទះ​សំបែង​រាប់​សែន​ ហើយ​ប្រមាណ​ ១,៦​សែន​ខ្នង​ត្រូវ​លិចលង់​ និង​ខូច​ខាត​ នេះ​គេ​នៅ​មិន​ទាន់​គិត​ដល់​សំណង់​សាធារណៈ និង​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន​ថ្នល់​ដែល​រង​ការ​បំផ្លាញ​ផង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ