• ព្រឹកមិញនេះ «ទំនប់អាងខៃដន» ត្រូវបានបាក់១៥ម៉ែត្រ នៃប៉ែកខាងជើងទំនប់អាង បណ្តាលឲ្យលិចផ្លូវជាតិលេខ ៥

    នៅព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០នេះ លោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសរសេរនៅលើ ហ្វេសប៊ុកថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ព្រឹក វេលាម៉ោង ៥:២០នាទី ទំនប់អាងខៃដន ត្រូវបានបាក់១៥ម៉ែត្រ នៃប៉ែកខាងជើងទំនប់អាង ហើយទឹកបានហូរកាត់ថ្នល់ជាតិលេខ៥ ប្រវែង ៥៦០ម៉ែត្រ និងមានជម្រៅ ២តឹក។

    «សូមពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបជាព័ត៌មាន សូមមានការ យកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ធ្វើដំណើរឆ្លងកាត់ក៍សូមមានការប្រុងប្រយ័ត្នផងដែរ បើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចកងកម្លាំងឱ្យបានទាន់ពេលវេលា។» ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ