• លោកស្រី យី​ង​ឡាក់ ថា៖ «បាតុកម្ម​នៅ​ថៃ គឺជា​បាបកម្ម​ដែល​លោក ប្រា​យុទ្ធ​ ចាន់​អូ​ចា បានធ្វើ​មកលើ​ខ្លួន» !!

    ក្រោយពី​មានការ​ផ្ទុះ​នូវ​ការធ្វើ​បាតុកម្ម​របស់​ក្រុមបាតុករ​ជាច្រើន​នៅក្នុង​ប្រទេស​ថៃ លោកស្រី យី​ង​ទ្បា​ក់ ស៉ី​ណា​វ៉ា​ត្រា បាន​បង្ហោះ​សារ​ក្នុង​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​ថា វា​ជា​បាបកម្ម​របស់លោក ប្រា​យុទ្ធ​ចាន់​អូ​ចា ដែល​បានធ្វើ​មកលើ​ខ្លួន​។​

    ​បើតាម​ការបកប្រែ​រប​ស់​ព្រះ​តេជគុណ​ព្រះនាម Heng KimLay បានឱ្យដឹងថា តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា បាន​សរសេរ​រៀបរាប់ថា «ថ្ងៃនេះ​គឺ​គម្រប់​ខួប​ឆ្នាំ​ទី​៦ ដែល​កាលនោះ​មាន​ហ្វូងមនុស្ស​សាហាវ​មួយក្រុម​បាន​ដឹកនាំ​ធ្វើបាតុកម្ម​ក្នុងការ​ផ្តួលរំលំ​រដ្ឋាភិបាល​របស់ខ្ញុំ ដោយ​ចោទប្រកាន់​ខ្ញុំ​ថា​បាន​ដឹកនាំ​រដ្ឋ​ភិ​បាល​មិនបាន​ល្អ​។ ស្ថិតក្នុង​កាលៈទេសៈ​ពេលនោះ ខ្ញុំ​ត្រូ​បាន​រង​សម្ពាធ​ជាខ្លាំង​ក្រោម​ការបញ្ជារ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​អគ្គ​មេ​បញ្ជារ​ការ​កងទ័ព ប្រា​យុទ្ធ​ចាន់​អូ​ចា ឱ្យធ្វើ​ការចុះហត្ថលេខា​លាលែង​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​ជាបន្ទាន់​មួយ តែ​ឥ​ទ្បូ​វ​ថ្ងៃនេះ ហេតុការណ៍​នេះ​បាន​តាម​លង​អ្នកឯង​វិញ​ហើយ អ្នកឯង​ដឹង​ទេ​អ្នកឯង​បាន​សាង​បាបគ្រោះ​មកលើ​ខ្ញុំ តែ​អំពើ​នេះ​បាន​ធ្លាក់​មកលើ​អ្នកឯង​វិញ ដោយមាន​យុវជន និ​សិ​ត្ស បញ្ញវន្ត បង ប្អូនប្រុស​ស្រី​របស់​យើង​បាន​ចេញមក​ប្រឆាំង​ទាមទារ និង​តវ៉ា​ឱ្យ​អ្នកឯង​ចុះ​ចេញពី​តំណែង​ដែរ ដោយសារតែ​អ្នកឯង​អសមត្ថភាព​ក្នុងការ​ដឹកនាំ​ប្រទេស​»

    ​គួរបញ្ជាក់​ផងដែរ​ថា ការ​បាតុកម្ម​របស់​ប្រជាជន​ថៃ​នាពេលនេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​មានការ​ស្តារ​លទ្ធិប្រជាធិបតេយ្យ ការធ្វើកំណែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ និង​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ​ចាន់​អូ​ចា ចុះ​ចេញពី​តំណែង​ផងដែរ​៕

    អត្ថបទ៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ