• មនុស្សខ្ពស់ៗជាងគេច្រើនមាននៅប្រទេសណាខ្លះ?

    (បរទេស)៖ ប្រសិនបើនិយាយពីប្រជាជនដែលមានរាងខ្ពស់ៗជាងគេ អ្នកប្រាកដជាគិតថាមានតែនៅបណ្ដាប្រទេសបស្ចិមលោកមិនខាន ពីព្រោះតំបន់នេះសម្បូរទៅដល់ពួកជនជាតិស្បែកស ច្រមុះស្រួច មាឌធំ ប៉ុន្តែបើកំណត់ឱ្យច្បាស់ថានៅប្រទេសណានោះ ប្រហែលជាមានមនុស្សតិចណាស់បានដឹង។

    តើប្រទេសណាខ្លះដែលមានប្រជាជនខ្ពស់ជាងគេនៅលើពិភពលោក?

    តាមការសិក្សាស្រាវជ្រាវដែលបានធ្វើឡើងជារៀងរាល់ឆ្នាំ គេនៅតែរកឃើញថា ហូឡង់ ឬនែតដឺរលែន គឺជាប្រទេសដែលមានប្រជាជនខ្ពស់ៗជាងគេនៅលើពិភពលោក ខណៈបុរសក្នុងប្រទេសនេះមានកម្ពស់ជាមធ្យម ១.៨៤ ម៉ែត្រ រីឯស្ត្រីវិញមានកម្ពស់ជាមធ្យម ១.៧១ ម៉ែត្រ។

    បច្ចុប្បន្ន ប្រទេសហូឡង់មានប្រជាជនសរុបប្រមាណជាង ១៧លាននាក់ ហើយកត្តាដែលនាំឱ្យហូឡង់សម្បូរប្រជាជនខ្ពស់ៗបែបនេះ គឺដោយសារកត្តាកម្រិតជីវភាពធូរធា របបអាហារគ្រប់គ្រាន់ និងសម្បូរទៅដោយជាតិប្រូតេអ៉ីនដែលផ្ទុកនៅក្នុងសាច់ត្រីនៅតំបន់ត្រជាក់ ក៏ដូចជាអាហារដែលមានជាតិទឹកដោះគោច្រើនជាដើម។ ជនជាតិហូឡង់ចូលចិត្តជិះកង់ខ្លាំងណាស់ ដូច្នេះហើយការជិះកង់ហាត់ប្រាណបានទៀងទាត់នេះ ក៏ជាកត្តាជំរុញឱ្យឆ្អឹងមនុស្សរឹងមាំ និងលូតលាស់បានល្អដែរ។

    វាហាក់ដូចជារឿងអស់សំណើចមួយ ដែលព្រះរាជាណាចក្រនែតដឺរលែនជាប្រទេសសម្បូរទៅដោយដីទំនាប តែបែរជាមានប្រជាជនខ្ពស់ៗជាងប្រជាជននៅប្រទេសដទៃទៅវិញ ហើយអ្នកខ្លះថែមទាំងបានដាក់រហស្សនាមឱ្យប្រទេសនេះថាជា «អាណាចក្រមនុស្សយក្ស ឬ ដែនដីមនុស្សយក្ស»។

    ក្រៅពីប្រទេសហូឡង់ ប្រទេសដែលឈរលើលំដាប់ថ្នាក់លេខ ២ គឺប្រទេសន័រវែស ពោលគឺនៅក្បែរប្រទេសហូឡង់ដែរ។ ថ្វីដ្បិតន័រវែសស្ថិតនៅតំបន់ត្រជាក់ខ្លាំងពិតមែន ប៉ុន្តែប្រជាជនក្នុងព្រះរាជាណាចក្រមួយនេះពិតជាមានការអប់រំល្អខ្លាំងណាស់ កម្រិតជីវភាពខ្ពស់ មានសន្តិភាព និងប្រជាធិបតេយ្យពេញលេញ ពិសេសគឺជាប្រទេសដែលមានសុវត្ថិភាពខ្ពស់ជាងគេផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ