• សូមប្រុងប្រយ័ត្ន! ឥទ្ធិពលព្យុះ នៅកម្ពុជា នឹងបន្តក្នុងរយៈពេល២ថ្ងៃទៀត

    ឥទ្ធិពលព្យុះទី១៧ ដែលមានឈ្មោះថា សូឌែល នៅបន្តមានវត្តមាន ក្នុងប្រទេសកម្ពុជា រហូតដល់ថ្ងៃទី២១ ខែតុលា ដែលមានរយៈពេល២ថ្ងៃទៀត។

    ព្យុះទី១៧ ដែលមានឈ្មោះថា សូឌែល (SAUDEL) នឹងបន្តអូសបន្លាយ ក្នុងប្រទេសកម្ពុជា រហូតដល់ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០។ ស្ថានភាពនេះ នឹងធ្វើអោយមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ តាមបណ្តាខេត្ត នៅភូមិសាស្ត្រ ជាប់ក្បែរជួរភ្នំដងរែក ខ្ពង់រាបភាគឥ្ឍសាន និងតំបន់ជួរភ្នំក្រវាញ។ ចំនែកនៅតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ច្រើន និងនៅលើផ្ទៃសមុទ្រ មានភ្លៀងលាយឡំខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ។

    ដោយមានការជម្រាបជូនខាងលើ សូមបងប្អូនដែលរស់នៅតាមតំបន់ខាងលើ បង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ