• ខេត្តកណ្តាល៖ ហែរ​សព​ទាំង​ទឹក​លិចលង់​ភូមិ​អស់ ឃើញ​ហើយ​ពិតជា​អាណោចអាធ័ម

    កណ្តាល​៖ គ្រោះ​ជំនន់​ទឹកភ្លៀង ដោយសារ​ព្យុះ​បង្ក​ឲ្យ​ធ្លាក់ភ្លៀង​យ៉ាងគំហុក​ជាប់ៗ​គ្នា ក្នុង​រយៈពេល​ជិត​១​ខែ​មកនេះ បានធ្វើ​ឲ្យ​តំបន់​ស្រុក​ជាច្រើន​នៅតាម​បណ្តា​ខេត្ត និង​រាជធានី​ត្រូវ​លិចលង់ ដែល​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង ដល់​ជីវភាព និង​ការរស់នៅ​របស់​ប្រជាជន ដែល​ពេលនេះ ពួកគាត់​ពុំទាន់​អាច​វិលត្រឡប់​ពី​ទីកន្លែង​សុវត្ថិភាព​ទៅកាន់​ផ្ទះសម្បែង​វិញ​បាន​នៅឡើយ​។ ពិធី​បុណ្យសព​នេះ នៅ​ភូមិ​ឆ្មា​ពួន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ​លើសពីនេះ ទិដ្ឋភាព​ដ៏​សង្វេក ដែល​យើង​គ្រប់គ្នា​ធ្លាប់តែ​ឃើញ​នៅ​ស្រុក​គេ ឥឡូវនេះ ស្រុក​យើង​បាន​ជួប​ដែរ​ហើយ គឺ​ការ​ដង្ហែ​សព​ឆ្លង​កាត់ទឹក ដែល​ឃើញ​ហើយ​ពិតជា​អាណោច​អាធ​ម​ខ្លាំងណាស់​។ ជាក់ស្តែង សព​មួយ​ត្រូវបាន​ដង្ហែ​បណ្តែត​តាម​ក្បួន កាលពីពេល​កន្លងទៅនេះ​រួចហើយ​។​

    ​ដោយឡែក ទិដ្ឋភាព​ហែរ​សព ចំពេល​ទឹកជំនន់​លិចលង់​ភូមិ​ស្រុក​មួយទៀត នៅឯ​ខាង​ស្រុក​កណ្តាលស្ទឹង​ឯណេះ​វិញ ក៏​ពិតជា​មហា​កម្សត់​ខ្លាំង​ណាស់ដែរ សូម​ឲ្យ​វិញ្ញាណក្ខន្ធ​លោកយាយ​ទៅកាន់​សុគតិភព​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ