• McGregor ទទួលយកកាលបរិច្ឆេទឡើងសង្វៀនប៉ះជាមួយ Dustin នៅរដ្ឋ Texas

    (ឡុងដ៍)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា អតីតជើងខ្លាំងប្រដាល់ក្នុងទ្រុង UFC កីឡាករ Conor McGregor បានទទួលយកកាលបរិច្ឆេទឡើងសង្វៀនសារជាថ្មីនៅខែមករា ឆ្នាំ២០២១ ខាងមុខដែលត្រូវបានប៉ះជាមួយកីឡាករ Dustin Poirier ដែលនឹងធ្វើឡើងនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។

    ជើងខ្លាំងប្រដាល់ក្នុងទ្រុង UFC វ័យ ៣២ឆ្នាំ McGregor ធ្លាប់បានប្រកាសចូលនិវត្តន៍ ៣លើកមកហើយក្នុងរយៈពេល ៤ឆ្នាំមកនេះ ប៉ុន្តែកីឡាករអៀរឡង់រូបនេះបានបើកការពិភាក្សាជាមួយមន្ត្រីគ្រប់គ្រង UFC ក្នុងការត្រឡប់មកកាន់សង្វៀនវិញនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ដោយបាននិយាយថា «ខ្ញុំទទួលយកការប្រកួតនៅថ្ងៃទី២៣ ដែលជាគោលដៅដែលខ្ញុំចង់មានការប្រកួតនៅកីឡដ្ឋាន Cowboy»។

    McGregor បានវិលត្រឡប់ពីការចូលនិវត្តន៍កាលពីខែមុន ដោយមានគោលដៅប្រកួតជាមួយជើងខ្លាំងអាស៊ី Manny Pacquiao នៅឯមជ្ឈឹមបូពា៌ទៀតផង ខណៈការប្រកួតចុងក្រោយរូបគេបានយកឈ្នះ Donald Cerrone នៅ UFC 246 កាន់កំណត់ត្រាឈ្នះ ២២លើក និងចាញ់ ៤លើកនៃក្បាច់គុនចម្រុះនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ