• ថៃ​កើតមានវិបត្តិ​ បន្ទាប់​ពី​បាតុករ​​រាប់​ម៉ឺន​នាក់​ បាន​ប្រមូល​ផ្ដុំ​​គ្នា​ប្រឆាំង​របប​រាជា​និយម​​ជា​ចំហ

    ការ​តវ៉ា​ និង​ការ​ប្រឆាំង​នឹង​របប​រាជា​និយម​ក្នុង​ប្រទេស​ថៃ​បាន​ធ្វើ​ឡើង​យ៉ាង​ចំហ​ និង​ខ្លាំង​ជាង​មុន​ ក្រោយ​មាន​បាតុករ​រាប់​ម៉ឺន​នាក់​ប្រមូល​ផ្ដុំ​គ្នា​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​សាធារណៈ។​

    ប្រទេស​ថៃ​ដែល​ពី​មុន​គេ​ស្គាល់​ថា​ជា​រដ្ឋ​គោរព​ព្រះមហាក្សត្រ​យ៉ាង​ខ្ជាប់​ខ្ជាន់​​ និង​ភ័យ​ខ្លាច​ច្បាប់​បំផុត​នោះ​ ពេល​នេះ​បាន​ប្រែប្រួល​១៨០​ដឺក្រេ​ ដោយ​ពលរដ្ឋ​ហ៊ាន​ប្រឆាំង​នឹង​ស្ថាប័ន​ព្រះ​បរមរាជវាំង​ដោយ​ឥត​លាក់លៀម​ ដោយ​មិន​ភ័យ​ខ្លាច​ និង​ការ​ចាប់ចង​ ឬ​ជាប់​ពន្ធនាគារ​ដូច​ពី​ដើម​ទេ។​

    ​ពួក​បាតុករ​ប្រឆាំង​របប​រាជា​និយម ដែល​ដឹកនាំ​ដោយ​ក្រុម​និស្សិត​បាន​បង្ហាញ​ភាព​ផ្គើន​ជា​ចំហ​ទៅ​នឹង​​ព្រះ​មហា​​ក្សត្រ​ដោយ​លើ​ម្រាមដៃ​បី​តំណាង​អោយ​ការ​តស៊ូ​ដើម្បី​ការ​ផ្លាស់​ប្តូរ​ ពិសេស​ពួកគេ​ហ៊ាន​ស្រែក​តវ៉ា​​​នៅ​ពេល​ក្បួន​រថយន្ត​របស់​ទ្រង់​បើក​ឆ្លងកាត់​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ