• Neymar ស៊ុត ៣គ្រាប់វ៉ាដាច់អតីតខ្សែប្រយុទ្ធប្រេស៊ីល Ronaldo ក្នុងជ័យជម្នះ ៤-២ ទៅលើប៉េរូ

    (រីយ៉ូ)៖ ខ្សែប្រយុទ្ធ Neymar នៅពេលនេះរកបាន ៦៤គ្រាប់វ៉ាដាច់អតីតខ្សែប្រយុទ្ធឆ្នើម Ronaldo ដែលរកបានគ្រាប់ស៊ុតត្រឹម ៦២គ្រាប់មុនចូលនិវត្តន៍ បន្ទាប់ពីកីឡាករដែលមកពីក្រុម PSG របស់បារាំងរកបាន ៣គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ ៤-២ ទៅលើម្ចាស់ផ្ទះប៉េរូ នៃវគ្គជម្រុះ World Cup 2022 នៅតំបន់អាមេរិកឡាទីន។

    យោងតាមប្រភពពី Live score នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា Neymar បានឡើងមកឈរលេខរៀងទី២ នៃតារាងកីឡាកររកបានគ្រាប់ស៊ុតច្រើនជាងគេរបស់ជម្រើសជាតិសាំបាប្រេស៊ីល ដែលមានអតីតកីឡាករ Pele ធ្វើបានដល់ទៅ ៧៧គ្រាប់បង្ហាញខ្លួនបាន ៩២ប្រកូត គ្រាដែលលោក Ronaldo រកបាន ៦២គ្រាប់ក្នុង ៩៨ប្រកួត។

    ខណៈកីឡាករ Neymar ទើបមានវ័យតែ ២៨ឆ្នាំរកបាន ៣គ្រាប់ម្នាក់ឯងក្នុងនោះធ្វើបានដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ចំនួន ២លើក និងរកបាននៅនាទី៩០ ក្នុងការប្រកួតដែលគូប្រជែងនៅសល់សមាជិកតែ ១០នាក់លើទីលានដោយទទួលបានកាតក្រហម បន្ទាប់ធ្វើការនាំមុខនៅដើមវគ្គទី១ និងវគ្គទី២ ខណៈបច្ចុប្បន្នប្រេស៊ីលរកបាន ៦ពិន្ទុ ឈរកំពូលតារាងក្នុង ២ប្រកួត នៃវគ្គជម្រុះតំបន់អាមេរិកឡាទីន ដែលមាន ១០ប្រទេសចូលរួមប្រជែង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ