• កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo ឆ្លងកូវីដ-១៩

    (ព័រទុយហ្កាល់)៖ សហព័ន្ធបាល់ទាត់ព័រទុយហ្កាល់ បានជូនដំណឹងឲ្យដឹងថា កីឡាករ Cristiano Ronaldo បានធ្វើតេស្តិ៍វិជ្ជចំពោះ កូវីដ-១៩ ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅមុននេះបន្តិច នៅថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០។

    សហព័ន្ធបានគូសបញ្ជាក់ថា លោក Cristiano Ronaldo មានស្ថានភាពជំងឺល្អធម្មតាទេ ដោយពុំមានចេញជារោគសញ្ញាណាមួយឡើយ។

    គួរជម្រាបថា ដំណឹងនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីម្ចាស់ពានបាល់មាស Ballon d’Or ៥ដងរូបនេះ បានលេងឲ្យព័រទុយហ្កាល់ ទល់ជាមួយបារាំង នៅព្រឹត្តិការណ៍ Nations League និងទល់ជាមួយអេស្បាញជាលក្ខណៈមិត្តភាពអន្តរជាតិ ដែលនេះមានន័យថា កំពូលកីឡាករបាល់ទាត់រូបនេះ បានទាក់ទងនិងប៉ះពាល់ជាមួយកំពូលកីឡាករបាល់ទាត់ដ៏ទៃទៀតជាច្រើននាក់ មុននឹងតេស្តវិជ្ជមាននេះ។

    កីឡាករបាល់ទាត់ Cristiano Ronaldo បានចាកចេញពីក្រុមជម្រើសជាតិភ្លាមៗ បន្ទាប់ពីរូបលោកបានតេស្តឃើញវិជ្ជមាន COVID-19 ហើយក៏នឹងខកខានការប្រកួត នៅថ្ងៃពុធសប្តាហ៍នេះ ជាមួយប្រទេសស៊ុយអែត ក៏ដូចជាការប្រកួតនៅក្លឹបនាពេលខាងមុខនេះសម្រាប់ក្រុមសេះបង្កង់ Juventus ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ