• ផ្ទុះការចាប់អារម្មណ៍ ក្រោយប្រធានក្លិបបឹងកេត បង្ហោះប្លង់សាងសង់កន្លែងហ្វឹកហាត់ថ្មី

    (ភ្នំពេញ)៖ លោកស្ដ្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត បានធ្វើឲ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបង្ហាញរូបភាពប៉ុន្មានសន្លឹក ដោយភ្ជាប់ជាមួយប្លង់ទីលានហ្វឹកហាត់ថ្មី ដែលក្លិបកំពុងរៀបចំសាងសង់ សម្រាប់ក្រុមធំរបស់ខ្លួនហ្វឹកហាត់ផង និងជាកន្លែងបណ្ដុះបណ្ដាលក្រុមយុវជនផង។

    ប្រធានក្លិបមានមូលដ្ឋាននៅបឹងស្នោរនេះបានបញ្ជាក់ថា នេះគឺជាជំហានបន្ទាប់របស់បឹងកេត ហើយក៏ជាកន្លែងហ្វឹកហាត់របស់ក្រុមធំ និងបណ្ដុះបណ្ដាលក្រុមយុវជនផងដែរ។ តែអ្វីដែលគួរឲ្យកត់សម្គាល់ គឺអ្នកគាំទ្រមួយចំនួនបានយល់ច្រឡំថា ក្លិបកំពុងគ្រប់គ្រងកំពូលតារាងលីគកម្ពុជានេះ សាងសង់ទីលានថ្មី នៅខេត្តកំពង់ចាម។

    ឆ្លើយតបនឹងចម្ងល់អ្នកគាំទ្រខាងលើ លោកស្រី ពុធ ធីតា បានបញ្ជាក់ថា មិនមែនសាងសង់នៅកំពង់ចាមនោះទេ តែជាកន្លែងហ្វឹកហាត់ ដែលក្លិបកំពុងរៀបចំធ្វើនៅជិតកីឡដ្ឋានខេមបូឌាអ៊ែរវ៉េរបស់ខ្លួន នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅបច្ចុប្បន្ន។

    គួរបញ្ជាក់ថា បច្ចុប្បន្នក្លិបបឹងកេត មានកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ដែលផ្ទុកអ្នកគាំទ្របានប្រមាណ ២,៥០០នាក់ គឺជាមូលដ្ឋានសម្រាប់បម្រើឲ្យការប្រកួតក្នុងដី។ លើសពីនេះ ក្លិបក៏ធ្លាប់បង្ហើបគម្រោងសាងសង់កីឡដ្ឋានស្ដង់ដារមួយទៀតនៅខេត្តកំពង់ចាម នាថ្ងៃអនាគតផងដែរ ក្រៅពីការពង្រីកកន្លែងហ្វឹកហាត់ថ្មីខាងលើ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ