• ប្រពន្ធ​ឈឺពោះ​ឆ្លងទន្លេ ប្តី​ក៏ជម្លៀស​តាម​ទឹកជំនន់ តែ​ជា​អកុសល មិនទាន់​ដល់​គោក​ផង ក៏ត្រូវ​ទឹក​កួច​យកទៅ​បាត់ ប្តី​យំសោក​បោក​ខ្លួន

    ភ្លៀង​ធ្លាក់​យ៉ាងគំហុក​ជាប់ៗ​គ្នា ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ ឃើញថា គ្រោះទឹកជំនន់​ដ៏​មិនធម្មតា​សម្រាប់​ឆ្នាំនេះ ពុំ​ត្រឹមតែ​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ប៉ុណ្ណោះ​ទេ តែ​សូម្បីតែ​ប្រទេសជិតខាង​ជាពិសេស​ថៃ វៀតណាម ក៏​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ផងដែរ​។​

    ​គ្រោះធម្មជាតិ​ទឹកជំនន់​នេះ ត្រូវបាន​ដឹងថា ពុំ​ត្រឹមតែ​បង្ក​ផលប៉ះពាល់​ដល់​ផលដំណាំ ផ្ទះសម្បែង ផ្លូវថ្នល់​ដ៏​ធំ​សម្បើម​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​ឆក់យក​អាយុជីវិត​មនុស្ស​អស់​ជាច្រើន​នាក់​ផងដែរ​។​

    ​ជាក់ស្តែង ដូចជា​ករណី​ដ៏​សង្វេក​បំផុត​មួយ​នេះ ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​វៀតណាម នៅថ្ងៃនេះ (​ទី​១២ ខែតុលា ឆ្នាំ​២០២០) គឺ​ពិតជា​មហា​អនិច្ចា​ខ្លាំងណាស់ បន្ទាប់ពី​ត្រូវបាន​ថា ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ត្រូវ​ទឹក​គួច​ទៅតាម​ខ្សែទឹក​ទៅ​បាត់​យ៉ាង​អាណោចអាធ័ម ដែល​ធ្វើ​ឲ្យ​បុរស​ជា​ប្តី​យំសោក​បោក​ខ្លួន​យ៉ាងខ្លាំង ទាំង​កណ្តាលវាល​នៃ​មាត់ទឹក​ដ៏​ល្វឹងល្វើយ​មួយកន្លែង ក្នុងខណៈពេល​មេឃ​កំពុង​ធ្លាក់ភ្លៀង និង​ខ្យល់​បក់បោក​។​

    ​បើតាម​ប្រភព​ចែករំលែក​នៅលើ​បណ្តាញ​សង្គម បាន​ឲ្យ​ដឹងថា ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ ខណៈ​ឈឺពោះ​រៀប​ឆ្លងទន្លេ គ្រួសារ​ក៏បាន​ប្រញាប់ប្រញាល់​ជម្លៀស​តាម​ទឹកជំនន់​ទៅកាន់​មន្ទីរពេទ្យ ប៉ុន្តែ មិនទាន់​ដល់​គោក​ផង ក៏ត្រូវ​ទឹក​កួច​យកទៅ​បាត់​តែម្តង​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ