• មិនធ្លាប់ឃើញទេ! គីម ជុងអ៊ុន ស្រក់ទឹកភ្នែក និងសុំអភ័យទោស ពីប្រជាជន ដែលមិនបានធ្វើឲ្យជីវភាពរបស់ពួកគេ ប្រសើរឡើង

    (ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានបង្ហាញអារម្មណ៍រំជើបរំជួលជាខ្លាំង ជាមួយនឹងទឹកភ្នែករលីងរលោង នៅក្នុងពេលថ្លែងសុន្ទរកថាមួយ នៅឯពិធីព្យុហយាត្រាយោធាកាលពីចុងសប្តាហ៍កន្លងទៅនេះ ខណៈដែលលោកបានថ្លែងអំណរគុណដល់កងទ័ព ចំពោះការពលីកម្មរបស់ពួកគេ និងបានសុំអភ័យទោសដល់ប្រជាពលរដ្ឋ ចំពោះការដែលមិនបានធ្វើឲ្យជីវភាពរបស់ពួកគេប្រសើរឡើង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០។

    ថ្លែងនៅក្នុងសន្ទរកថា កំឡុងពេលនៃពិធីព្យុហយាត្រាយោធាទ្រង់ទ្រាយធំមួយ ដើម្បីប្រារព្ធខួបលើកទី៧៥ នៃការបង្កើតគណបក្សពលករកូរ៉េខាជើង កាលពីចុងសប្តាហ៍កន្លងទៅនេះ លោកគីម ជុងអ៊ុន បានថ្លែងទាំងទឹកភ្នែលរលីងរលោងថា លោកអរគុណដល់កងទ័ពដែលបានប្រមូលផ្តុំគ្នា ឆ្លើយតបទៅនឹងគ្រោះធម្មជាតិ ដែលបានបំផ្លាញនាពេលថ្មីៗនេះ និងបានចូលរួមទប់ស្កាត់ការរាតត្បាតជំងឺ COVID-19។

    ទន្ទឹមនឹងនោះ មេដឹកនាំកំពូលរបស់កូរ៉េខាងជើងរូបនេះ បានសង្កត់ធ្ងន់ទៀតថា ផលប៉ះពាល់នៃវិធានការប្រឆាំងនឹងជំងឺរាតត្បាត ក៏ដូចជាការដាក់ទណ្ឌកម្មអន្តរជាតិ ព្រមទាំងបញ្ហាគ្រោះធម្មជាតិជាដើម សុទ្ធសឹងតែជាឧបសគ្គដែលរារាំងរដ្ឋាភិបាលមិនឲ្យធ្វើតាមការសន្យា ក្នុងការលើកកម្ពស់ជីវភាពរបស់ពលរដ្ឋបាន។ លោកគីម ជុងអ៊ុន បានលើកឡើងយ៉ាងដូច្នេះថា «ការខិតខំនិងភាពស្មោះត្រង់របស់ខ្ញុំ គឺមិនគ្រប់គ្រាន់ទេក្នុងការកំចាត់ទុក្ខលំបាករបស់ប្រជាជនយើង។ ទោះជាយ៉ាងណា ប្រជាជនយើងនៅតែជឿជាក់លើខ្ញុំជានិច្ចហើយគាំទ្រជម្រើសនិងការប្តេជ្ញាចិត្តរបស់ខ្ញុំទោះបីវាជាអ្វីក៏ដោយ»

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ