• បន្ទាប់ជំនន់​ទឹកភ្លៀងក្នុងក្រុង! ឯក​ឩ​ត្ត​ម សុខ ទូច ផ្តល់​សារសំខាន់ ៦​យ៉ាង ក្នុងការ​កាត់បន្ថយ​ទឹកជំនន់​ បណ្តាលមកពី​ទឹកភ្លៀង​

    ភ្នំពេញ​៖​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ករប​ស់ឯក​ឩ​ត្ត​ម សុខ ទូច បានអោយដឹង​កាលពី​ថ្ងៃទី ១១ ខែតុលា ឆ្នាំ​២០២០ ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖ ” ពេលនេះ ទើប​ដឹងថា​អ្វី​ទៅ​ដែលមាន​សារសំខាន់ ក្នុងការ​កាត់បន្ថយ​ទឹកជំនន់​បណ្តាលមកពី​ទឹកភ្លៀង​៖

    1. សូមកុំលុបបឹងបន្តទៅទៀត បើមិនបានបង្កើតថ្មីទេនោះ

    2. ត្រូវស្ដារប្រឡាយ ស្ទឹង អូរ ដៃទន្លេឱ្យបានជ្រៅល្អ

    3. ស្រះត្រូវតែមានតាមភូមិក៏ដូចតាមវត្តដែរ

    4. កាត់បន្ថយមនុស្សទៅរស់តាមច្រាំងស្ទឹង ទន្លេ អូរ ព្រែក ដែលជាមូលហេតុធ្វើឱ្យស្ទះចរន្តទឹកក៏ដូចជាគ្មានអនាម័យ និងចោលកាកសំណល់គ្មានសណ្ដាប់ធ្នាប់

    5. សូមយើងទាំងអស់គ្នាជួយថែរក្សា សម្បត្តិទាំងនេះជារបស់យើងទាំងអស់គ្។ នា អាណាចក្រអង្គរដ៏ល្បីល្បាញត្រូវបានពិភពលោកទទួលស្គាល់ថាមានសេដ្ឋកិច្ចរុងរឿង ដោយសារវិស័យមួយគឺកសិកម្ម ដែលក្នុងនោះការរៀបចំប្រព័ន្ធធារាសាស្ត្រដោយការជីកបារាយណ៍ធំៗស្ដុកទឹក សម្រាប់បម្រើវិស័យកសិកម្ម។ បន្ថែមលើនេះទៀត អ្នកជំនាញបុរាណវត្ថុវិទ្យាក៏បានរកឃើញដែរថា អាណាចក្រនេះមិនត្រឹមជីកបារាយណ៍ធំៗប៉ុណ្ណោះទេ គេក៏ជីកត្រពាំងរាប់រយនៅតាមលំនៅ ភូមិដ្ឋានទៀតផង។

    6. កុំចង់មានតែមួយជំនាន់ ហើយក្រតជំជាន់។

    ​ឯក​ឩ​ត្ត​ម សុខ ទូច បាន​ថ្លែង​បែបនេះ បន្ទាប់ពី​នៅ​កម្ពុជា​បាន​រង​ផលប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង ជិត​១០​ថ្ងៃ​ចាប់តាំងពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​១០​តុលា ក្នុង​រាជធានី ខេត្ត​ចំនួន​១០ រួមមាន​៖ ប៉ៃលិន កំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល ភ្នំពេញ តាកែវ ស្វាយរៀង ព្រះវិហារ បន្ទាយមានជ័យ ពោធិ៍សាត់ រាជធានី​ភ្នំពេញ និង​បាត់ដំបង ជាដើម​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ