• Nadal គ្រងជើងឯកពាន French Open 2020 ក្រោយផ្តួលជើងខ្លាំង Djokovic នៅវគ្គផ្តាច់ព្រ័ត្រ

    (ប៉ារីស)៖ កីឡាករវាយកូនបាល់ទោល Rafael Nadal បានគ្រងតំណែងជើងឯកពានរង្វាន់ French Open 2020 របស់បារាំង ក្រោយយកឈ្នះគូប្រជែងដែលឈរនៅចំណាត់ថ្នាក់លេខ១ ពិភពលោក Novak Djokovic នៅវគ្គផ្តាច់ព្រ័ត្រនារាត្រីថ្ងៃអាទិត្យ ទី១១ ខែតុលា។

    កីឡាករអន្តរជាតិអេស្ប៉ាញ វ័យ ៣៤ឆ្នាំដែលឈរនៅចំណាត់ថ្នាក់លេខ២ ពិភពលោកផងនោះ បានយកឈ្នះ Djokovic មកពីសែប៊ី ក្នុងលំដាប់ពិន្ទុ ៦-០ ៦-២ និង ៧-៥ នៅលើទីលានដីឥដ្ឋ Roland Garros ដែលស្ថិតក្នុងទីក្រុង Paris ប្រទេសបារាំង ដែលជាជ័យជម្នះលើកទី១៣ សម្រាប់សម្រាប់ Nadal ផងដែរ គិតចាប់តាំងពីរូបគេបានឈ្នះពាន French Open នេះចុងក្រោយកាលឆ្នាំ២០០៥ មក។

    ជ័យជម្នះនេះដែរ ក៏បានធ្វើឲ្យ Rafael Nadal តាមទានកំណត់ត្រារបស់កីឡាករ Rodger Federer ដែលឈ្នះពានធំៗក្នុងក្របខណ្ឌ Grand Slam បាន ២០ដងដូចគ្នាច្រើនជាងគេ តាមពីក្រោយដោយ Novak Djokovic ដែលទើបឈ្នះបាន ១៨ដងប៉ុណ្ណោះ ហើយក៏ជាការបរាជ័យលើកដំបូងក្នុងឆ្នាំ២០២០ នេះដែរសម្រាប់កីឡាករសែប៊ីក្នុងការឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ