• ចៃដន្យណាស់ប្រូ! កាល២ឆ្នាំមុនដេញកាប់គេ លើកនេះគប់កញ្ជក់ឡានគេ ប្រើឯកសណ្ឋានតែមួយ ចូលប៉ុស្ត៍ដូចគ្នា

    ដោយមានការយកចិត្តទុកដាក់ពីឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកងកម្លាំងជំនាញ ដើម្បីធ្វើការស៊ើបអង្កេតលើករណីជនទំនើង គប់កញ្ចក់រថយន្តពេលយប់ តាមដងផ្លូវជាតិលេខ ៥។

    -ជាក់ស្តែងនៅចំណុចមុខរោងចក្រ ហឹរ៉ាយហ្សីនអេឌ័រ ស្ថិតនៅភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ និងចំណុចដទៃផ្សេងទៀតតាមដងផ្លូវដែលកំពុងតែធ្វើការស៊ើបអង្កេតបន្ត។

    -នៅវេលាម៉ោង២៣ និង១៥ នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ មានករណីគប់កញ្ចក់រថយន្ត តាមបណ្តោយផ្លូវជាតិលេខប្រាំ នៅចំណុចមុខរោងចក្រ ហឹរ៉ាយហ្សីនអេឌ័រ ស្ថិតនៅភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ បណ្តាលឱ្យបែកកញ្ចក់រថយន្ត តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់អ្នកបើកបរទេ។

    -ក្រោយពីបានទទួលព័ត៌មានពីអ្នកបើកបររថយន្តភ្លាម អធិការនគរបាលស្រុក បានបញ្ជាឱ្យកម្លាំង អន្តរាគមន៍សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលង្វែក ចុះអន្តរាគមន៍ និងស្រាវជ្រាវជាបន្ទាន់។

    -ជាលទ្ធផល៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅចំណុចមុខក្លោងទ្វារ វត្តត្រឡែងកែង ភូមិផ្សារត្រាច ឃុំលង្វែក មានឈ្មោះដូចក្រោម៖ ១-ផ្ទាត់ | សុផា ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក។ ២-ប្រាក់ គង់ ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក។

    -ដកហូតបានវត្ថុតាង ដាវ០១ ដើម ជំពាមកៅស៊ូដងដែក០១ ម៉ូតូ០១ គ្រឿង។ ចំពោះបក្ខពួកជនសង្ស័យចំនួន០៤ នាក់ ជិះម៉ូតូ០២គ្រឿង បានរត់គេចខ្លួន ជាមុខសញ្ញានៅ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

    សូមបញ្ជាក់បន្ថែមជនសង្ស័យខាងលើ ជាមុខសញ្ញាកាន់ដាវដេញកាប់គ្នាបង្កការអុកឡុក នៅថ្ងៃចូលឆ្នាំប្រពៃណីខ្មែរកាលពីថ្ងៃទី១៧ ខែមេសាឆ្នាំ២០១៨ តាមផ្លូវចូលវត្តត្រឡែងកែង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ