• Facebook និង Twitter ចាប់ផ្ដើមបិទបណ្ដាញផ្សព្វផ្សាយព័ត៌មានមិនពិត និងនយោបាយជាសកល

    (អាមេរិក)៖ បណ្ដាញសង្គមយក្ស និងមានប្រជាប្រិយភាព Facebook និង Twitter បានប្រកាសឱ្យនៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលាម្សិលមិញនេះថា ពួកគេបាននិង កំពុងតែធ្វើការរុះរើ និងបិទរាល់ក្រុមបណ្ដាញព័ត៌មានមិនពិត ដែលប្រើប្រាស់ក្នុងមធ្យោបាយគាំទ្ររដ្ឋាភិបាល ឬបក្សនយោបាយណាមួយនៅក្នុង ប្រទេស ជាច្រើននៅលើពិភពលោក។

    យោងតាមការចេញផ្សាយរបស់ Reuters នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមហ៊ុន Facebook និង Twitter បានចេញសេចក្ដីប្រកាសជាផ្លូវការ ផ្សេងគ្នា ប៉ុន្តែខ្លឹមសារ និងគោលដៅដូចគ្នា ដោយក្នុងនោះបានបញ្ជាក់ថា ពួកគេបានបិទគណនីប្រមាណជា ៣៥០០ ដែលប្រើប្រាស់ក្នុងគោលដៅផ្សព្វផ្សាយ គោល នយោបាយរបស់បក្សនយោបាយ និងរដ្ឋាភិបាល និងបិទគណនីក្លែងក្លារាប់សិបម៉ឺនទៀត ដែលបង្កើតឡើងដើម្បីចែករំលែកនូវសារនយោបាយ និងព័ត៌មានមិនពិត។

    តាមការបញ្ជាក់ឱ្យដឹងពី Facebook និង Twitter គឺក្រុមសកម្មជនទាំងនោះបានប្រើប្រាស់បណ្ដាញសង្គមដើម្បីពាក់ព័ន្ធនឹងសារនយោបាយសម្រាប់បោះឆ្នោត នៅ ក្នុង ប្រទេសរបស់ពួកគេ ជាក់ស្ដែងគឺមានសកម្មជនមួយចំនួនប្រើប្រាស់ដើម្បីបោះឆ្នោតអាមេរិក។

    Facebook និង Twitter បានបញ្ជាក់ថា មានករណីមួយចំនួនទៀតផងដែរ ដែលពួកគេបានចាប់ផ្ដើមធ្វើ និងបិទទៅលើករណីមួយចំនួនដោយសារតែច្បាប់សកល និងច្បាប់ទៅតាមបណ្ដាប្រទេសនីមួយៗ ដែលសកម្មភាពនេះផងដែរ ត្រូវបានធ្វើឡើងក្រោយពីប្រកាសហាមឃាត់ ឬបិទមិនឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មទាក់ ទងនឹងការបោះឆ្នោត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ