• ក្រសួងប្រកាស ១០ចំណុចក្នុងការរៀបចំពិធីអុំទូក នៅតាមភូមិ ឃុំ និងទីវត្តអារាម នាពេលខាងមុខ

    ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា តាមការណែនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្វីត្បិតតែឆ្នាំ២០២០នេះ ព្រះរាជាណាចក្រកម្ពុជាយើងមិនមានប្រារព្វព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញក៏ដោយ ក៏ប៉ុន្តែតាមការសង្កេតឃើញថា អាចមានក្រុមប្រជាពលរដ្ឋខ្លះ មានរៀបចំការប្រណាំងទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដោយក្រុមតូចៗ របស់គាត់នៅតាមភូមិ -ឃុំ និងនៅតាមទីវត្តអារាម ឬនៅតាមផ្ទះសម្បែង ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ពីអាជ្ញាធរមូលដ្ឋាន និងក្រុមអ្នករៀបចំពិធីនេះ ក្នុងការធានាមិនឲ្យមានការចម្លងវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍យើង។

    • ក.អាជ្ញាធររាជធានី ខេត្ត ស្រុកក្រុង ខណ្ឌ រដ្ឋបាលភូមិ-ឃុំ/សង្កាត់ និងសុខាភិបាលមូលដ្ឋាន ទាំងអស់ ត្រូវសហការគ្នា ដោយមានចាត់តាំងកម្លាំង ចាត់ចែង គ្រប់គ្រង ឃ្លាំមើល និងធ្វើការ ណែនាំការអនុវត្តឲ្យបានខ្ជាប់ខ្លួនប្រកបដោយប្រសិទ្ធភាពនូវវិធានការការពារដូចខាង ក្រោមនេះ៖
    • ១. បន្តធ្វើឲ្យសកម្មនូវដំណើរការគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីជ-១៩ រាជធានី -ខេត្ត ជាបន្តទៅទៀត ហើយត្រូវចាត់តាំងកម្លាំង ឲ្យបានសមស្រប សម្រាប់ជួយសម្របសម្រួល និងតាមដានការអនុវត្តវិធានការសុខាភិបាលនៅតាមទីតាំងដែលមាន រៀបចំការប្រណាំងទូក
    • ២. អ្នកចាត់ចែង អ្នកអុំទូក អ្នកចូលទស្សនា និងគ្រប់ៗគ្នា ត្រូវពាក់ម៉ាស់ជាចាំបាច់ រហូតដល់ពិធីចប់ ជាស្ថាពរ។
    • ៣. ត្រូវរៀបចំឲ្យមានកន្លែងលាងដៃ នៅតាមច្រកចេញ-ចូល មុននឹងចូលទៅកាន់កន្លែងពិធីប្រណាំងទូក បណ្តែតប្រទីប សំពះ ព្រះខែ និងអកអំបុក។
    • ៤. ត្រូវចាត់ឲ្យវាស់កំដៅខ្លួនបុគ្គលនីមួយៗ និងបាញ់ទឹកអាល់កុលលាងដៃ ជូនដល់គ្រប់អ្នកដែលចូលទៅកាន់ទីតាំងមានពិធី ជាពិសេស កុំឲ្យមានការធ្វេសប្រហែសឲ្យសោះ នៅតាមមុខច្រកចេញ-ចូល នីមួយៗ។
    • ៥. ចាត់ចែងឲ្យមានការតម្រង់ជួរ ដោយឈរ ឬរង់ចាំ ឲ្យមានគម្លាត ពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ នូវរាល់ពេលដែលមានការចូល ទៅកាន់ទីកន្លែងប្រណាំងទូក ។
    • ៦. ចាត់ចែងឲ្យមានការអង្គុយ ឬឈរ ទស្សនាការប្រណាំងទូក ដោយមានគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិចមួយម៉ែត្រកន្លះ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
    • ៧. ពិនិត្យតាមដានអ្នកចូលរួមពិធីទាំងអស់ បើមានករណីគ្រុនក្តៅ ឬគ្រុនផ្តាសាយ មិនត្រូវអនុញ្ញាតឲ្យចូលទៅកាន់កន្លែងមាន ពិធីណាមួយ ឬឲ្យគាត់ឈប់ទស្សនា និងត្រូវឲ្យគាត់វិលត្រឡប់ទៅផ្ទះគាត់វិញ បន្ទាប់មក ត្រូវស្វែងរកការពិគ្រោះជំងឺនៅតាម មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ដែលនៅជិតលោកអ្នក និងរាយការណ៍មកទូរស័ព្ទទាន់ហេតុការណ៍លេខ ១១៥ នូវរាល់ ករណីសង្ស័យឆ្លងជំងឺកូវីដ-១៩ ឬមានបញ្ហាសុខភាពណាមួយ។
    • ៨. ត្រូវចាត់ចែង ដោយកំណត់ចំណុះទូក ដែលមានអ្នកអុំ មិនត្រូវលើសពី ១០នាក់ ក្នុងទូកនីមួយៗ និងត្រូវតែមានគម្លាតសុវត្តិ ភាពបុគ្គលពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ ព្រមទាំងត្រូវពាក់ម៉ាស់ជាប់ជាប្រចាំ និងមានការរក្សាអនាម័យដៃឲ្យបានស្អាតជានិច្ច។
    • ១០. ណែនាំប្រជាជនក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ឲ្យអនុវត្តវិធានការសុខាភិបាលខ្ជាប់ខ្ជួនស្របតាមរបត់នៃ “ការរស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩” ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ