• Pogba នៅតែមានក្តីសុបិនអាចបានទៅលេងឲ្យក្លិបអេស្ប៉ាញ Real Madrid

    (មេនឆេស្ទើ)៖ កីឡាករខ្សែបម្រើបារាំង Paul Pogba បានបង្ហាញអារម្មណ៍ថា រូបគេមានក្តីសុបិនថានឹងអាចបានទៅលេងឲ្យក្រុម Real Madrid របស់អេស្ប៉ាញនៅថ្ងៃណាមួយ ដោយបច្ចុប្បន្នបានកំពុងប្រកបអាជីពជាមួយក្រុមអង់គ្លេស Manchester United លេងនៅ Premier League។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។

    Pogba ដែលមានវ័យ ២៧ឆ្នាំបានថ្លែងថា «ខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់ Man Utd ដែលក្លិបសមនឹងទទួលបានបន្ថែម»។

    ខ្សែបម្រើ-ប្រយុទ្ធ Pogba បានចូលរួមជាមួយបិសាចក្រហមកាលឆ្នាំ២០១៦ ក្នុងតម្លៃប្រមាណ ៨៩លានផោនពីក្រុមអ៉ីតាលី Juventus និងជាសមាជិកក្រុមមាន់គកបារាំងដែលបានឈ្នះពាន World Cup ឆ្នាំ២០១៨ ទៀតផង ជាមួយនឹងកិច្ចសន្យាចាស់របស់គេនៅកីឡដ្ឋាន Old Trafford នឹងផុតកំណត់នៅបំណាច់រដូវកាលនេះ។

    Pogba បានបញ្ជាក់ថា បច្ចុប្បន្នរូបគេកំពុងលេងឲ្យ Man Utd ហើយនឹងកំពុងផ្ដោតអារម្មណ៍ចំពោះការវិលត្រឡប់ទៅកាន់រកទម្រង់លេងដ៏ល្អឡើងវិញផងដែរ ដោយមកទល់ពេលនេះលេងនៅលីគកំពូលអង់គ្លេស រូបគេកំពុងបង្ហាញខ្លួនបាន ១១១ប្រកួត និងរកបាន ២៥គ្រាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ