ក្រោយចេញពីពន្ធនាគារវិញកាលពីថ្ងៃទី ៥ ខែតុលា ២០២០ កន្លងទៅនេះប្រិយមិត្តដែលតែងគាំទ្រ លោក សុវណ្ណ រិទ្ធី ទន្ទឹងរង់ចាំនូវការវិលត្រឡប់មកសារជាថ្មីនៅលើបណ្ដាញសង្គម ក្រោយបាត់មុខលោកមួយរយៈធំមកនោះ ។ រហូតមកដល់រសៀលថ្ងៃទី ៨ ខែ តុលា ២០២០ នេះ មហាជនមានការរំភើបជាខ្លាំងក្រោយឃើញអតីតអគ្គនាយក TVFB រូបនេះ បានបង្ហោះរូបមួយសន្លឹកព្រមជាមួយសារស្វាគមន៍ទៅអ្នកគាំទ្ររបស់ខ្លួនថា៖ «ជំរាបសួរពុកម៉ែបងប្អូនជាទីនឹករលឹក» ។
អ្វីដែលចាប់អារម្មណ៍ រូបភាពដែល សុវណ្ណ រិទ្ធី បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាលើកដំបូង ក្រោយមានសេរីភាពឡើងវិញនោះ ត្រឹមរយៈពេល ១ ម៉ោងសោះ ទទួលបានអ្នកចុច Like ពេញចិត្តដល់ទៅជាង ៦ ម៉ឺននាក់ឯណោះ៕