• ញាក់សាច់! គំរូបុរាណចិនអាយុកាល ៧០០ឆ្នាំ មួយផ្ទាំងលក់បានតម្លៃជាង «៤០លានដុល្លារអាមេរិក»

    (ហុងកុង)៖ គំនូរចិនដែលមានអាយុកាល ៧០០ឆ្នាំនៅក្នុងសម័យរាជវង្សយាន បានលក់ចេញហើយនៅក្នុងតម្លៃ ៣០៦.៦លានដុល្លារហុងកុង (ប្រហែលជា ៤១.៨លានដុល្លារអាមេរិក) នៅក្នុងពិធីដេញថ្លៃមួយ (Sotheby) នៅទីក្រុងហុងកុង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០។

    គំនូរមួយផ្ទាំងប្រវែងជាង ២ម៉ែត្រដែលមានឈ្មោះថា «រាជបុត្រប្រមឹក ០៥អង្គជិះនៅលើខ្នងសេះ» ត្រូវបានគូរដោយលោក រិន រិនហ្វា (Ren Renfa) ជាសិល្បករចិនដ៏ល្បីល្បាយមួយរូប និងជាមន្រ្តីរាជការផងដែរនាសម័យរាជវង្សយានថងន។ ផ្ទាំងគំនូរនេះបានពណ៌នាអំពីបុត្រា ០៥ អង្គជិះសេះ ដោយក្នុងនោះមួយអង្គមានព្រះនាមថា លី ឡុងជី (Li Longji) ដែលក្រោយមកបានក្លាយជាអធិរាជ ស័នហ្សុង (Xuanzong) ដែលបានគ្រងរាជ្យយូរជាងគេបំផុតនៅក្នុងរាជវង្សថាង (Tang)។

    គួរបញ្ជាក់ថា កាលពីឆ្នាំ១៩២២ រូបគំនូរខាងលើត្រូវបានយកចេញពីរាជវាំងហាមឃាត់ (Forbidden City) ដោយស្តេច ពូ យី (Pu Yi) ដែលជាអធិរាជចុងក្រោយរបស់ចិន បន្ទាប់ពីការដួលរលំនៃរាជវង្សឈីង (Qing)។ ស្នាដៃសិល្បៈខាងលើដំបូងត្រូវបានគេប៉ាន់ស្មានថា អាចលក់បានចន្លោះពី ១០-១៥.៥ លានដុល្លារអាមេរិកប៉ុណ្ណោះ។ ដោយឡែកសម្រាប់គំនូរ ២១ ផ្ទាំងផ្សេងទៀតរបស់វិចត្រករ Ren ត្រូវបានប្រមូលផ្តុំនៅក្នុងសារមន្ទីរ។

    លោក សាល្លី ហ្វុង (Sally Fong) អ្នកឯកទេសខាងគំនូរបុរាណចិននៅ សូថេបាយ (Sotheby) បាននិយាយថា ផ្ទាំងគំនូរនេះបង្ហាញពីរឿងរ៉ាវរបស់រាជបុត្រស្រវឹងទាំង ០៥អង្គ បន្ទាប់ពីពួកគេមានពេលវេលាសប្បាយរីករាយ ហើយបន្ទាប់មកទៀតពួកគេបានស្រវឹង ហើយក៏ត្រឡប់ទៅផ្ទះវិញ។ ក្នុងចំណោមព្រះអង្គម្ចាស់ទាំង ០៥អង្គនោះ មានមួយអង្គក្រោយមកបានក្លាយជាព្រះចៅអធិរាជចិន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ