• ផលិតកម្ម YG នឹងកាត់ប្លង់របស់ Jennie ក្នុងឈុតជាគិលានុបដ្ឋាយិកាសិចស៉ី ក្នុង MV ចម្រៀងថ្មី ក្រោយសហគមបុគ្គលិកសុខាភិបាលកូរ៉េ សម្តែងការមិនពេញចិត្ត

    (កូរ៉េ)៖ ការតុបតែងខ្លួនរបស់ Jennie សមាជិកក្រុម BLACKPINK ជាគិលានុបដ្ឋាយិកា មានស្លៀកសំពត់ខ្លី និងស្បែកជើងកែងបែបសិចស៉ី បង្ហាញក្នុងប្លង់មួយនៃ MV ចម្រៀងថ្មី «Lovesick Girls» នឹងត្រូវផលិតកម្មសម្រេចកាត់ចោល ដោយជំនួសមកនូវប្លង់ថ្មីវិញ បន្ទាប់ពីមានការមិនពេញចិត្តពីសំណាក់ សហគមបុគ្គលិកសុខាភិបាលកូរ៉េ ខ្លាចបង្ករឲ្យមានការយល់ច្រឡំ ព្រោះប្លង់នោះ គឺខុសទាំងស្រុងពីសម្លៀកបំពាក់គ្រូពេទ្យពិតប្រាកដនៅកូរ៉េ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០។

    ផលិតកម្ម YG បានប្រកាសនៅថ្ងៃទី០៧ ខែតុលាកន្លងទៅនេះថា ក្រុមហ៊ុននឹងធ្វើការកាត់ចោលនូវប្លង់របស់កញ្ញា Jennie ស្លៀកឯកសណ្ឋានគ្រូពេទ្យបែបសិចស៉ី សំពត់ខ្លី និងមួកមានរូបបេះដូង ជាមួយការពាក់ស្បែកជើងកែង បន្ទាប់ពីសហគមបុគ្គលិកសុខាភិបាលកូរ៉េ សម្តែងការមិនពេញចិត្ត ដោយព្រួយបារម្ភខ្លាចមានការយល់ច្រឡំ ចំពោះសម្លៀកបំពាក់នេះ។

    សហគមបុគ្គលិកសុខាភិបាកកូរ៉េ បានសរសេរក្នុងបណ្តាញសង្គមថា «សម្លៀកបំពាក់ Jennie ក្នុងវីដេអូចម្រៀង គឺខុសគ្នាទាំងស្រុងទៅនឹងឯកសណ្ឋានពិតប្រាកដរបស់គិលានុបដ្ឋាយិកា…»។ ក្នងនោះសហគមបុគ្គលិកសុខាភិបាកកូរ៉េ ប្រឆាំងដាច់ខាតចំពោះការបំពានផ្លូវភេទលើស្រ្តី និងគិលានុបដ្ឋាយិកា។

    យ៉ាងណាមិញ សម្រាប់ការសម្រេចកាត់ប្លង់ Jennie តុបតែងខ្លួនជាគិលានុបដ្ឋាយិកាសិចស៉ី ចេញពីវីដេអូចម្រៀង ពីសំណាក់ផលិតកម្ម YG ត្រូវបានគេលើកឡើងថា ជារឿងដ៏ល្អមួយ ពោលគឺបានធ្វើឲ្យសហគមគិលានុបដ្ឋាយិការបស់កូរ៉េរីករាយសាទរ ដោយចាត់ទុក BLACKPINK ជាក្រុមចម្រៀងគំរូ ដែលហ៊ានធ្វើការផ្លាស់ប្តូរ ក្រោយមានការរិះគន់ ហើយពួកគេបានចាត់ទុក BLACKPINK ជាក្រុមចម្រៀងលំដាប់អន្តរជាតិ ដែលតំណាងឲ្យប្រទេសកូរ៉េទៀតផង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ