• អេស្ប៉ាញ និងព័រទុយហ្គាល់ ព្រមព្រៀងដេញថ្លៃធ្វើម្ចាស់ផ្ទះរួមគ្នានៃ World Cup 2030

    (លីស្បោន)៖ ប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ បានប្រកាសពីកិច្ចព្រមព្រៀងក្នុងការចូលរួមដេញថ្លៃធ្វើសហម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅឆ្នាំ២០៣០។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា Live Score នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលានេះ។

    ពិធីចុះហត្ថលេខារវាងប្រទេសនៅទ្វីបអឺរ៉ុបទាំងពីរខាងលើនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទព័ត៌មាននាទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ មុនជំនួបមិត្តភាពអន្តរជាតិដែលបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ០-០ ផងដែរ។

    នេះក៏ជាជំហានទី២ចុងក្រោយផងដែរដែលអេស្ប៉ាញ និងព័រទុយហ្គាល់សម្រេចបាន ដោយមិនចាំបាច់មានដល់ទៅ ៣ប្រទេសធ្វើជាសហម្ចាស់ផ្ទះឡើយសម្រាប់យុទ្ធនាការដែលមានរយៈពេល ៤ឆ្នាំម្តង។

    ដំណើរការនៃការដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2030 នឹងចាប់ផ្តើមឡើងជាផ្លូវការនៅឆ្នាំ២០២២ និងប្រកាសលទ្ធផលជាផ្លូវការនៅឆ្នាំ២០២៤ ដ្បិត World Cup 2022 ត្រូវបានរៀបចំឡើងនៅប្រទេសកាតា និង ៤ឆ្នាំបន្ទាប់ធ្វើនៅសហរដ្ឋអាមេរិក កាណាដា និងមិចសិច៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ