• មួយ​គ្រួសារ​មានគ្នា៣​នាក់ បានស្លាប់ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ម៉ូតូ ក្នុង​ខេត្តក្រចេះ​

    ក្រចេះ​៖​ជនរងគ្រោះ​មួយ​គ្រួសារ គឺ​ឪពុក ម្តាយ និង​កូនប្រុស​តូច បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ បង្កឡើង​រវាង​រថយន្ត បុក​ម៉ូតូ នៅវេលា​ម៉ោង​៦​និង​១៥​នាទី​យប់​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​នេះ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ភូមិ​សង្គម ឃុំ​សណ្ដាន់ ស្រុក​សំបូរ ខេត្តក្រចេះ ។​

    ​សេចក្តីរាយការណ៍​បឋម​បន្តថា រថយន្ត​បង្ក​ម៉ាក camary ពណ៌​សម្បក​ឪឡឹក ពាក់​ផ្លាកលេខ ព្រះសីហនុ 2A 2100 រថយន្ត​ទំនងជា​មាន​ល្បឿន​លឿន បាន​បុក​ម៉ូតូ​ជនរងគ្រោះ​ខ្ទេច​មើល​លែង​ស្គាល់ ខណៈពេល​បើក​របរ​ក្នុងទិសដៅ​ប​ញ្ជ្រា​សទិស​គ្នា ដោយ​រថយន្ត​បង្ក​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ដល់​ចំណុចកើតហេតុ​រថយន្ត បាន​បុក​ម៉ូតូ​ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា ពី​ត្បូង ទៅ​ទិស​ខាងជើង​។ គ្រោះថ្នាក់​ដ៏​រន្ធត់​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​ជនរងគ្រោះ​ចំនួន​៣​នាក់​។ ឪពុក ម្ដាយ ព្រមទាំង​កូនប្រុស ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម​។ សព​បែក​ជា​បំណែកៗ ហើយ​រថយន្ត​បង្ក​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ និង​ម៉ូតូ​ជនរងគ្រោះ​ខូចខាត​ស្ទើរ​ទាំងស្រុង រហូត​មើល​មិន​ស្គាល់​ម៉ាក ។ បន្ទាប់ពី​កើតហេតុ​ភ្លាមៗ​នោះ អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល ពុំ​ទទួលខុសត្រូវ​ឡើយ​។​

    ​ចំពោះ​សព​ជនរងគ្រោះ​ទាំង​៣​នាក់ ឪពុក ម្តាយ និង​កូនប្រុស ខាង​សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។​

    ​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ស្ទូច​យក​រថយន្ត និង​ម៉ូតូ យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ ដើម្បី​ស្រាវជ្រាវ និង​បន្ត​ដោះស្រាយ​នាពេល​ក្រោយ ៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ