កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងម្ចាស់គណនីហ្វេសប៊ុកមួយបានធ្វើការចែកចាយអំពីថ្នាំ ដែលអាចព្យាបាលជំងឺគ្រុនឈីកបាន ដោយផ្សំឡើងពីធម្មជាតិ។ ទាក់ទងនឹងវីដេអូនោះផងដែរ មានការចោទសួរជាច្រើនទៅកាន់ក្រសួងសុខាភិបាល ដើម្បីជាការបញ្ជាក់ថា តើថ្នាំនោះពិតជាអាចព្យាបាលជំងឺគ្រុនឈីកបានពិតមែនឬយ៉ាងណា?
យោងតាមលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានធ្វើការបញ្ជាក់នៅក្នុងគ្រុប Telegram ឲ្យដឹងថា “ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវការចុះផ្សាយបែបនេះ។ សុំបញ្ឈប់ការផ្សាយ ឫចែកចាយព័ត៌មានបែបនេះ។ សុំអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
សុំបងប្អូនមានការប្រុងប្រយ័ត្ន បេីមានបញ្ហាសុខភាព ចាំបាច់ត្រូវស្វែងរកការព្យាបាលនៅមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក។ សូមអរគុណ”៕