• នៅថ្ងៃ​ខួបកំណើត G-Davith ទេព បូ ព្រឹក្ស កាដូ​រថយន្ត​ទំនើប​១​គ្រឿង​ឲ្យ​វិញ​ឡើង​កប់​ស៊េរី

    និយាយ​ដល់​តារាចម្រៀង​រ៉េ​ប​ស្រុក​ខ្មែរ ដែល​កំពុងមាន​ឈ្មោះ​បោះ​សំឡេង នោះ​នរណា​មិន​ស្គាល់​អន្ទិត G-Devith ដែល​ទើបតែ​លាចាក​សិក្ខាបទ​មកវិញ កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ បន្ទាប់ពី​បានសម្រេច​ចិត្ត​សាង​ផ្នួស​ជា​ព្រះសង្ឃ​អស់​រយៈពេល​ជាង​១​ខែ ដើម្បី​រម្ងាប់​នូវ​សេចក្តី​ស្ងប់ ចង់​យល់ដឹង​ពី​ផ្លូវ​ព្រះពុទ្ធសាសនា និង​ជាពិសេស​ចង់​អហោ​សកម្ម​នូវ​រាល់​សេចក្តី​ច្រណែន ឈ្នានីស​ទាំងឡាយ ចំពោះ​រូបលោក​។​

    ​ទាក់ទង​នឹង​ជីវិត​គូស្នេហ៍​វិញ នោះ​អតីត​តារា ចម្រៀង​នៅ ផលិតកម្ម រស្មី ហង្ស​មាស លោក ងួន ចាន់ ដេវីត ត្រូវបាន​ដឹងថា បាន​សាង​ស្នេហ៍​ដ៏​ផ្អែមល្ហែម​ជាមួយ​កញ្ញា កញ្ញា ទេព បូ ព្រឹក្ស យូរ​ឆ្នាំ​ហើយៗ ពេលនេះ អ្នក​ទាំងពីរ​ក៏​កាន់តែ​បង្ហាញ​សកម្មភាព​ដ៏​ស្វ៊ី​តៗ​នឹង​គ្នា​ទ្វេ ព្រោះថា មិនថាឡើយ​នៅទីណា កន្លែង​ណា​ទេ គឺ​អ្នក​ទាំងពីរ​តែង​សង្កេតឃើញ​នៅក្បែរ​គ្នា​រហូត​ហ្នឹង ដែល​ធ្វើ​ឲ្យ​មហាជន​ចាត់ទុក​ដូចជា​ប្តី​ប្រពន្ធ​ទៅហើយ​។ ហើយ​អ្វីដែល​គួរ​ឲ្យ​ច្រណែន​ទៀត​នោះ គឺ​អ្នក​ទាំងពីរ​តែង​ផ្តល់​ក្តី​ស្រឡាញ់​ឲ្យ​គ្នា តាមរយៈ​ការធ្វើ Surprise កាដូ​គ្នា​ទៅវិញទៅមក​។​

    ​ជាក់ស្តែង ថ្មីៗ​នេះ នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០ ម្សិលមិញ នៅក្នុង​ខួបកំណើត G-Devith កញ្ញា ទេព បូ​ព្រឹក្ស ពុំ​ត្រឹមតែ​បង្ហោះ​សារ​ជូនពរ​ប្តី​សម្លាញ់​យ៉ាង​ស្វ៊ី​តៗ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​មាន​កាដូ​ដ៏​ពិសេស​នូវ​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង ដល់ G-Devith ឡូយ​កប់​ស៊េរី​តែម្តង​។ ក្នុងនោះ ទេព បូ​ព្រឹក្ស បាន​និយាយថា​៖ «​អ្វីដែល​សំខាន់​យើង​ប្រឹងរក​ជា​មួ​ុ​យ​គ្នា ឆ្លងកាត់​ឩ​ប​សគ្គ​ជាមួយគ្នា ហើយនឹង​ត្រូវ​រួម​ដំណើរ​ជីវិត​ជាមួយគ្នា​ជា​រៀងរហូត កាដូ​អូន​ជូន​បង​សំរាប់​ខួប​10​ឆ្នាំ​ឲ្យ​ហើយ ចឹ​ង​កាដូ​នេះ​ពិសេស​ហើយក៏​ចុងក្រោយ​ដែរ​ណា ហើយ​ខួប​អូន​ខែ​12​យល់ បង​ទិញ​roll Roy ឲ្យ​អូន អូន​ទិញ​G63 ឲ្យ​បង​វិញ រួច​គ្នា​ចឹ​ង​ខែ​12​ខួប​ខ្ញុំ​ហើយ​គិត​ឲ្យ​ហើយ​ទិញ​អី​ឲ្យ​ខ្ញុំ​»​។​

    ​ដោយឡែក លោក G-Davith វិញ ក៏បាន​បង្ហោះ​សារ​អរគុណ​ប្រពន្ធ​សម្លាញ់​ចិត្ត ដ៏​គួរ​ឲ្យ​ច្រណែន​យ៉ាង​ដូច្នេះ​ថា​៖ «​ធ្លាប់​សន្យា​ហើយ​ថា​នឹង​ទិញ​អោយ​ឥឡូវ​ទិញ​មែន ជីវិត​អើយ​អី​ក៏​សំណាង​ម្លេះ ប្រពន្ធ​ស្អាត​ហើយ​ចិត្តល្អ​ទៀត សំខាន់​ម៉ាត់​ណា​ម៉ាត់​ហ្នឹង​កុំ​ជោរ​ជាមួយ Tep Boprek anyways i love you so much»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ