• ថ្ងៃនេះគឺជាខួប ៩ឆ្នាំនៃមរណភាពរបស់បិតាស្ថាបនិកក្រុមហ៊ុន Apple លោក Steve Jobs

    (បរទេស)៖ នៅពេលដែលគេនិយាយដល់ក្រុមហ៊ុន Apple ឬនឹកដល់ផលិតផលបច្ចេកវិទ្យាត្រកូល «i» គឺគេតែងតែនឹកឃើញដល់លោក Steve Jobs ភ្លាម ព្រោះ គាត់គឺជាបិតាស្ថាបនិកក្រុមហ៊ុន Apple នឹងជាមនុស្សដែលបានធ្វើឱ្យពិភពលោកបច្ចេកវិទ្យាមានការរីកចម្រើនប្លែក និងនឹកស្មានមិនដល់។

    គិតមកដល់ពេលថ្ងៃនេះ លោក Steve Jobs បានទទួលមរណភាព ចំនួន ៩ឆ្នាំទៅហើយ (ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១១ ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០) ដោយសារតែជំងឺមហារីកលំពែង ក្នុងវ័យ ៥៦ឆ្នាំ។

    លោក Steve Jobs មានឈ្មោះពេញ Steven Paul Jobs បានកើតនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៨៥៥ ដោយមានឪពុកបង្កើតឈ្មោះ Abdulfattah Jandali និងម្ដាយបង្កើតឈ្មោះ Joanne Schieble ព្រមទាំងមានឪពុកចិញ្ចឹមឈ្មោះ Paul Jobs និង ម្ដាយ ចិញ្ចឹមឈ្មោះ Clara Jobs ។ លោក Steve Jobs និង Wozniak ជាមិត្តភ័ក្តិគ្នាតាំងពីតូច ហើយក៏ជាមនុស្សដែលយល់ចិត្តគ្នាបំផុត និងបានរកស៊ីជាមួយគ្នា តាំងពីមិនទាន់បង្កើតក្រុមហ៊ុន Apple ព្រោះ Jobs ជាមនុស្សឆ្លាត តែមិនចេះសរសេរកូដសូម្បីតែមួយបន្ទាត់។

    ជាក្មេងដែលត្រូវបានឪពុកម្ដាយបង្កើតបោះបង់ចោល លោក Steve Jobs បានប្រឹងប្រែងរហូតដល់ដឹកនាំក្រុមហ៊ុនជាច្រើននៅក្នុងឱ្យរីកចម្រើន បើទោះបីជាលោក ធ្លាប់ត្រូវបាន Apple បណ្ដេញចេញពីក្រុមហ៊ុន ខណៈដែលវាជាក្រុមហ៊ុនដែលបង្កើតឡើងដោយដៃលោកផ្ទាល់ក៏ដោយ ក៏នៅទីបំផុត Apple បានអញ្ជើញលោកឱ្យ មក ដឹកនាំវិញ ក្រោយពេលលោកជោគជ័យក្នុងការដឹកនាំក្រុមហ៊ុនពីរក្នុងពេលតែមួយ (Pixar និង NeXT)។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ