• លោក ដូណាល់ ត្រាំ ប្រាប់ថា​ពេល​នេះ​លោក​យល់​ពី​កូវីដ​ហើយ ក្រោយ​ឈឺ​ខ្លួន​ឯង​ផ្ទាល់

    ប្រធានាធិបតី​អាមេរិក​​ដូណាល់ ត្រាំ​ មាន​អាការៈ​ធូរ​ស្បើយជាង​មុន​ច្រើន​ ក្រោយ​សម្រាក​ព្យាបាល​កូវីដ​១៩​បាន​ប៉ុន្មាន​ថ្ងៃ។​

    ​បុរស​វ័យ​៧៤​ឆ្នាំ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​លើក​ដំបូង​កាល​ពី​ម្សិលមិញ​ក្នុង​ក្បួន​រថយន្ត​មួយ​ ដោយ​លើក​ដៃ​គ្រវី​ដាក់​អ្នក​កាសែត​ ហើយ​មាន​ទាំង​ពាក់​ម៉ាស​ពណ៌​ខ្មៅ​ផង។​ទន្ទឹម​នឹង​នេះ​​មាន​ការ​រិះគន់​ថា ​ដូណាល់ ត្រាំ​ គួរ​តែ​ត្រូវ​សម្រាក​ព្យាបាល​ដាច់​ដោយឡែក​ពី​គេ​ មិន​គួរ​ធ្វើ​ដំណើរ​ទៅ​ណា​នោះ​ទេ។​​​

    ​មេដឹកនាំ​អាមេរិក​រូប​នេះ​បាន​ទទួល​ស្គាល់​ថា​ខ្លួន​បាន​រៀនសូត្រ​ច្រើន​ពេល​ឆ្លង​កូវីដ​ដោយ​ខ្លួន​ឯង ដោយ​សរសេរ​លើ​ Twitter ថា​នេះ​គឺ​ជា​មេរៀន​ពិតៗ​ ជា​សាលា​ពិត​ៗ​ មិន​មែន​ជា​ការ​អាន​សៀវភៅ​ដូច​ពី​មុន​ទៀត​ឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ