• Lewandowski ឈ្នះពានឯកត្តជន២ ក្នុងនាមជាកីឡាករល្អផ្តាច់គេប្រចាំទ្វីបអឺរ៉ុប

    (នីយ៉ុង)៖ ខ្សែប្រយុទ្ធពាក់លេខ៩ Robert Lewandowski ជាកីឡាករលេងល្អបំផុតប្រចាំទ្វីបអឺរ៉ុប UEFA នារដូវកាលឆ្នាំ២០១៩-២០២០ ដោយស៊ុតបាន ១៥គ្រាប់ផងដែរក្នុងយុទ្ធនាការ Champions League។

    កីឡាករខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញខាងលើនេះ បានជួយក្លិប Bayern Munich សម្រេចឈ្នះពាន UEFA Champions League ជាលើទី៦ នៃរដូវកាលឆ្នាំ២០១៩-២០២០ ជាមួយនឹងការរកបាន ១៥គ្រាប់ និងបញ្ជូន ១០គ្រាប់ផងដែរ។

    ក្រៅពីឈ្នះពានកីឡាករលេងល្អបំផុតប្រចាំរដូវកាល Player of the year កីឡាករ Lewandowski ក៏ពានក្នុងនាមជាខ្សែប្រយុទ្ធល្អនៅតំបន់អឺរ៉ុបទៀតដែរ នៅពេលដែលមិត្តរួមក្រុម Manuel Neuer ឈ្នះពានកីឡាករចាំទីល្អ និង Joshua Kimmich ឈ្នះពានជាខ្សែការពារល្អបំផុតផងដែរ។

    ដូចគ្នានោះដែរ លោក Hansi Flick បានឈ្នះពានជាអ្នកចាត់ការទូទៅល្អបំផុតប្រចាំរដូវកាលនេះ គ្រាដែល Kevin de Bruyne របស់ក្លិប Manchester City ឈ្នះជាកីឡាករខ្សែបម្រើ-ប្រយុទ្ធល្អបំផុត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ