• គួរឲ្យអាណិត!​ ក្មេង​ប្រុសអាយុ ១០ឆ្នាំ​ម្នាក់ ​​ពាក់​តុក្កតា​ដើរ​សម្ដែង​តាម​ផ្លូវ ដើម្បីរកលុយបង់​ថ្លៃ​សាលា​ ថ្លៃ​ផ្ទះ​ និង​មើល​ជំងឺ​ម្ដាយ​ដែល​កំពុង​ឈឺ

    រឿង​រ៉ាវ​ដ៏​កម្សត់​របស់​​ក្មេង​ប្រុស​ម្នាក់​បាន​ធ្វើ​ឲ្យ​កក្រើក​បណ្ដាញ​សង្គម​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ដោយ​សារ​ការ​តស៊ូ​អត់ធ្មត់​ និង​ប្រឹងប្រែង​រក​ស៊ុត​ចិញ្ចឹម​គ្រួសារ​ទាំង​វ័យ​ក្មេង។​

    គេ​មាន​ឈ្មោះ​ថា Rehan មាន​អាយុ​ទើប​តែ​៩​ឆ្នាំ ប៉ុណ្ណោះ​ហើយ​ត្រូវ​ដើរ​១០​គីឡូ​ម៉ែត្រ​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​ធ្វើ​ការ​ រក​លុយ​ផ្គត់ផ្គត់​ជីវភាព។​

    Rehan ត្រូវ​ធ្វើ​ការ​ជា​អ្នក​ពាក់​តុក្កតា​សម្ដែង​ចែក​រំលែង​ភាព​រីករាយ​ដល់​អ្នក​ដទៃ​ ទាំង​ដែល​ខ្លួន​ឯង​មិន​ដែល​ស្គាល់​ភាព​រីករាយ​ថា​ជា​អ្វី​នោះ​ទេ។​ កុមារា​រូបនេះ​សម្តែង​ដើម្បី​រក​ប្រាក់​បង់​ថ្លៃ​សាលា​, ថ្លៃ​ផ្ទះ​ និង​មើល​ជំងឺ​ម្ដាយ​ដែល​កំពុង​ឈឺ។ រូប​គេ​បាន​និយាយ​ថា​មួយ​ថ្ងៃ​អន់​បំផុត​ក៏​គេ​ត្រូវ​រក​ប្រាក់​ យ៉ាង​ហោច​អាច​ទិញ​អង្ករ​មួយ​កំពុង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែរ។​

    រឿងរ៉ាវ​របស់​ Rehan បាន​ធ្វើ​ឲ្យ​រំជួល​ចិត្ត​ពី​អ្នក​លេង​បណ្ដាញ​សង្គម​ពេញ​ប្រទេស​ឥណ្ឌូនេស៊ី​ និង​ប្រទេស​ដទៃ​ទៀត​ដែល​បាន​ដឹង​ពី​ជីវិត​នៃ​ការ​តស៊ូ​របស់​កុមារ​វ័យ​មិន​ដល់​១០​ឆ្នាំ​រូប​នេះ ខណៈ​កុមារ​មួយ​ចំនួន​នៅ​វ័យ​ដូច​ Rehan មិន​ទាន់​ទាំង​ឈប់​ឲ្យ​ម្ដាយ​ឪពុក​បញ្ចុក​បាយ​ផង​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ