• ត្មាត​ គឺជា​សត្វ​មួយ​ប្រភេទ​ជិត​ផុត​ពូជ​និង​មាន​សារប្រយោជន៍ ជួយ​ដល់​មនុស្ស​

    ស្ទឹងត្រែង​៖​ចាស់​ជំនាន់​មុន​យល់ថា​ឲ្យ​តែ​ឃើញ​សត្វ​ត្មាត ហើរ​ចូល​ភូមិ​ស្រុក​កន្លែង​ណា​ភូមិ​នោះ នឹង​កើតមាន​គ្រោះ​ចង្រៃ​មកលើ​មនុស្ស​ជាពុំខាន​។ បើ​ឃើញ​វា​ហើរ​ទៅ​ផ្តុំ​នៅ​ណា នឹងមាន​សត្វ​ធំៗ​ងាប់​ឬ​មនុស្ស​ឈឺ​ស្លាប់​។ នេះ​គឺជា​អ​បិ​យ​ជំនឿ​ដែលមាន​តាំងពី​បុរាណ រហូតមក​ទល់នឹង​សព្វថ្ងៃ​នៅក្នុង​សង្គម​ខ្មែរ​យើង​។​

    ​ក៏ប៉ុន្តែ អ្នកសិក្សា​ស្រាវជ្រាវ​យល់ឃើញថា សត្វ​ត្មាត​គឺជា​សត្វ​បក្សី​មួយ​ប្រភេទ​ដែល​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ ហោះហើរ​លើ​អាកាស បាន​យ៉ាងខ្ពស់​រាប់​គីឡូ​ផុតពី​ដី ។ រីឯ​ភ្នែក​របស់​វា​អាច​មើល​ចម្ងាយ​បាន​រាប់គីឡូម៉ែត្រ និង​ស៊ី​សាច់សត្វ​ងាប់​ជា​ចំណី​។​

    ​ក្រុម​អ្នក​អភិរក្ស​សត្វ​ត្មាត​បាន​ចាត់ទុកថា​សត្វ​ត្មាត​មាន​ប្រយោជន៍ ជួយ​សម្អាត​គំរង់​ខ្មោចសត្វ​ងាប់​ហើមរលួយ​ស្អុយ​ឱ្យអស់ តាមរយៈ​វា​ស៊ី​ចំណី​មិនឱ្យ​ឆ្លង​រោគ​មក​មនុ​ស្សបាន​។ បែបនេះហើយ បានជា​ក្រុម​អង្គការក្រៅរដ្ឋាភិបាល យកចិត្តទុកដាក់​អភិរក្ស​សត្វ​ដ៏​កម្រ​ប្រភេទ​នេះ​ដើម្បី​កុំឱ្យ​វា​ផុត​ពូជ​។​

    មន្ត្រី​អភិរក្ស​សត្វ​ត្មាត ប្រចាំខេត្ត​ស្ទឹងត្រែង បាន​ពន្យល់ថា ត្មាត​គឺជា​សត្វ​មួយ​ប្រភេទ​ជិត​ផុត​ពូជ​និង​មាន​សារប្រយោជន៍ ជួយ​ដល់​មនុស្ស​។​អីចឹង​ហើយ ទើប​មានការ​អភិរក្ស​ឱ្យនៅ​គង់វង្ស​។​

    បើ​ដឹងថា​វា​រស់នៅ​កន្លែង​ណាមួយ​យើង​ត្រូវ​សិក្សា​តាមដាន​និង​ស្វែងរក​សំបុក​រស់នៅ​របស់​វា​ជាមុន​ដើម្បី​តាម​អភិរក្ស​។​

    មន្ត្រី​អភិរក្ស​កំពុង​បម្រើ​ការងារ ជាមួយ​ជនបរទេស​មួយរូប​ប្រចាំខេត្ត​ស្ទឹងត្រែង បាន​និយាយ​ឱ្យដឹងថា បើ​យើង​ចង់ដឹង​ពី​ការរស់នៅ​របស់​សត្វ​ត្មាត ជាដំបូង​ត្រូវ​ប្រមូល​ព័ត៌មាន​និង​ចុះ​សិក្សា សាកសួរ ជាមួយ​អ្នកភូមិ​ធ្លាប់​ឃើញ​វត្តមាន​សត្វ​ត្មាត​។​ជា​លទ្ធផល​គេ​នឹង​អាច​ស្វែងរក​កន្លែង​រស់នៅ​និង​ធ្វើ​សំបុក​បន្ត​ពូជ​ត្មាត​បាន​ដោយ​ងាយ​។​

    បន្ទាប់មកទៀត​គឺ​ការ​គ្រប់​គ្រ​សត្វ​ត្មាត​។​សត្វ​មាន​ស្លាប រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​ហោះហើរ ទៅណា​មក​ណា​មិន​ទៀត​ទាត់​ផង​តែ​គេ​អាច​គ្រប់គ្រង​វា​បាន​។ ចំណុច​នេះ មន្ត្រី​អភិរក្ស​បាន​បង្ហើប​ថា គេ​គ្រប់គ្រង​សត្វ​ត្មាត​មិនបាន​ទាំងស្រុង​នោះទេ​។​គេ​ប្រើ​ចំណី ក្នុង​មួយខែ​យ៉ាងតិច​ពីរដង ឱ្យ​វា​ស៊ី​ដើម្បី​កុំឱ្យ​វា​ទៅ​ឆ្ងាយ​។​

    បើកាលណា​សត្វ​នោះ​ធ្លាប់បាន​ចំណី​ហើយ​វា​ក៏​មិន​ទៅណា​ឆ្ងាយ​ដែរ​។ កន្លែង​ដែល​វា​រស់​ទៀតសោត​គឺ​ក្នុង​ព្រៃរបោះ​មាន​សភាព​ស្ងប់ស្ងាត់​បំផុត​។​

    មន្ត្រី​អភិរក្ស​បាន​បញ្ជាក់ថា ដោយសារតែ​សត្វ​ប្រភេទ​នេះ វា​ចូលចិត្ត​ស៊ី​សត្វ​ងាប់​ជា​ចំណី​ទើប​គេ​កាប់​សត្វ​ធំៗ ដូចជា​គោ​និង​ក្របី មួយ​ក្បាល​រាល់​ពីរដង​ក្នុង​មួយខែ​។​យ៉ាងហោចណាស់​ក្នុង​មួយខែ​ត្រូវ​ចំណាយ​សត្វ​គោ​និង​ក្របី​ពីរ​ក្បាល ដើម្បី​កាប់​ឱ្យ​ត្មាត​ស៊ី​។​

    គេ​អាច​ដឹង​ពី​ចំនួន​របស់​វា​តាមរយៈ​ភ្ជាប់​កាមេរ៉ា​វីដេអូ​ថត​នៅ​កន្លែង​ឱ្យចំ​ណី​កាប់​គោក្របី​នោះ​តែម្តង​និង​ការសង្កេតមើល​ជាក់ស្តែង​។​វិធី​នេះ គេ​ក៏​អាច​ស្គាល់ ពី​ប្រភេទ​សត្វ​ត្មាត​ផងដែរ​។​ នៅក្នុង​ប្រទេស​កម្ពុ​ជាស​ត្វ​ត្មាត​មាន​បី​ប្រភេទ គឺ​ត្មាតភ្លើង ត្មាត​ប្រផេះ និង​ត្មាត​ត្នោត​។ ត្មាត​ទាំងបី​ប្រភេទ​នេះ កំពុង​រង​ការបាត់បង់​ទីជម្រក​។ ខ្វះ​ចំណីអាហារ​។ ការ​បរបាញ់​និង​ដាក់​ថ្នាំ​បំពុល​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ