• Williams ដកខ្លួនចេញពីព្រឹត្តិការណ៍ French Open ដោយសារបួសសរសៃកែងជើង

    (ប៉ារីស)៖ យោងតាមប្រពភពី BBC នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា កីឡាការិនីវាយកូនបាល់ទោល Serena Williams បានដកខ្លួនចេញពីកម្មវិធីប្រកួត French Open 2020 ដោយសារបញ្ហារបួសសរសៃកែងជើង (Achilles) ខណៈការប្រកួតបានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែកញ្ញា និងបញ្ចប់ទៅវិញនៅថ្ងៃទី១១ ខែតុលាខាងមុខ។

    កីឡាការិនីសញ្ជាតិអាមេរិក Williams អតីតម្ចាស់ជើងឯកកម្មវិធី French Open ចំនួន ៣សម័យកាលក្នុងឆ្នាំ២០០២, ២០១៣ និងឆ្នាំ២០១៥ និងជាម្ចាស់ជើងឯកពានរង្វាន់កម្រិត Grand Slam នេះចំនួន ២៣លើកតាមពីក្រោយកំណត់ត្រារបស់អតីតកីឡាការិនី Margaret Court ដែលធ្វើបាន ២៤លើក។

    Williams បានឲ្យដឹងថា «យ៉ាងហោចណាស់ ៤ទៅ ៦ខែក្នុងការសម្រាកព្យាបាលរបូសនេះដោយមិនអាចធ្វើអ្វីបានក្រៅពីការអង្គុយឡើយ។ ការធ្វើបែបនេះដើម្បីឆាប់ជាសះស្បើយ ហើយរបួសសរសៃកែងជើងនេះ វាជារឿងអាក្រក់មួយហើយខ្ញុំពិតជាចង់ឲ្យវាប្រសើរឡើង»។

    គួររំលឹកផងថា កាលពីថ្ងៃទី២៨ ខែកញ្ញា ការប្រកួត French Open កីឡាការិនី Williams បានប្រកួតឈ្នះមិត្តរួមជាតិ Kristie Ahn ក្នុងការប្រកួតជុំដំបូងនាកីឡដ្ឋាន Roland Garros ដែលនាងមានបញ្ហារបួសតាំងពីពេលនោះមក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ