• កម្ពុជាទទួលបានចំណូលជាង១៨លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ៩ខែឆ្នាំនេះ

    (សៀមរាប)៖ រយៈពេល៩ខែ ឆ្នាំ២០២០នេះ កម្ពុជាទទួលបានចំណូលជាង១៨លានដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំណូលនេះ ធ្លាក់ចុះជាង៧៦ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី០១ ខែតុលានេះ។

    សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ៩ខែ ឆ្នាំ២០២០នេះ រមណីដ្ឋានអង្គរទទួលបានភ្ញៀវទេសចរបរទេសជិត៤០ម៉ឺននាក់ ធ្លាក់ចុះជាង៧៥ភាគរយ។

    សម្រាប់ថវិកា ដែលបានពីលក់បណ្ណចូលទស្សនាអង្គរ រយៈពេល៩ខែមកនេះ ត្រូវបានរំលែកចំនួនជិត៨០ម៉ឺនដុល្លារ ដើម្បីឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ