• ព័ត៌មានក្តៅៗ កម្ពុជា សម្រេចធ្វើបណ្ណបើកបរអន្តរជាតិ ដែលឲ្យប្រជាពលរដ្ឋកម្ពុជា អាចបើកបរគ្រប់ប្រទេសលើពិភពលោក

    (ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យប្រជាពលរដ្ឋធ្វើបណ្ណបើកបរកម្រិតអន្តរជាតិ ដែលប្រជាពលរដ្ឋមានបណ្ណបើកបរប្រភេទនេះ អាចប្រើប្រាស់គ្រប់ប្រទេសនៅលើពិភពលោក។

    លោក ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នេះធា «បណ្ណបើកបរអន្តរជាតិនេះ អាចចាប់ផ្តើមធ្វើពីពេលនេះតទៅ ហើយអាចប្រើប្រាស់បានគ្រប់ប្រទេសលើពិភពលោក»។

    លោក ស៊ុន ចាន់ថុល បានប្រកាសបែបនេះ ក្នុងពិធីដាក់ដំណើការមជ្ឈមណ្ឌលចុះបញ្ជី ផ្ទេរកម្មសិទ្ធិ និងប្តូរបណ្ណបើកបររថយ្តមួយទៀតនៅផ្សារទំនើបជីប ម៉ុង ណូរ៉ូម៉ល នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ