• កូនប្រុស​ហៅ​ប៉ា​ងើបឡើង​ញ៉ាំ​បាយ ដោយអត់ដឹងថា ប៉ា​គេង​លក់​រហូតហើយ (មានវីដេអូ)

    ភ្នំពេញ​៖ ជីវិត​មនុស្ស​យើង​ម្នាក់ៗ​សង្ខារ​មិន​ទៀទ​នោះទេ កើត​ចាស់​ឈឺ​ស្លាប់​ជា​ក្រិ​ត្យ​ក្រម​ច្បាប់ធម្មជាតិ​កំណត់ ដែល​គ្មាន​អ្នកណាម្នាក់​អាច​គេច​រួច​ពី​សេចក្តីស្លាប់​បានឡើយ​។ រាល់​ការជួបជុំ​ទាំងអស់ គឺ​នឹងមាន​ពេលវេលា​ណាមួយ ដែល​នឹងត្រូវ​បែក​គ្នា​ជា​រៀងរហូត ។ ប៉ុន្តែ កា​រលា​ទៅវិញ​ចំពោះ​អ្នកខ្លះ គឺ​សឹងតែ​មិនអាច​ឲ្យ​គ្រួសារ​ទទួលយក​បានឡើយ ព្រោះតែ​ការស្លាប់​នោះ​ឆាប់​លឿន​ពេក​។​

    ​ជាក់ស្តែង កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ បុរស​វ័យ​កណ្តាល​ម្នាក់ ក៏បាន​ស្លាប់បាត់​បង់ជីវិត​ចោល​ក្រុមគ្រួសារ​សាច់ញាតិ និង​ប្រពន្ធ​កូន​ជាទី​ស្រឡាញ់ ដែល​ស្ទើរ​មិនអាច​ទទួលយកបាន ព្រោះតែ​ដោយសារតែ​ជំងឺ​គាំងបេះដូង​។​

    ​តែ​យ៉ាងណា អ្វីដែល​កាន់តែ​អាណិតអាសូរ និង​ក្តុកក្តួល​សឹង​ទប់ទឹក​ភ្នែក​ពុំបាន​នោះ គឺ​ខណៈ​ឃើញ​ក្មេងប្រុស​តូច​ម្នាក់ ដែលជា​កូនបង្កើត​នៃ​សព បាន​អង្គុយ​ក្បែរ​សព​ឪពុក​របស់ខ្លួន ញ៉ាំ​បាយ​បណ្តើរ​ស្រែកហៅ​ឪពុក​បណ្តើរ ដោយ​មិនដឹងថា​ឪពុក​របស់ខ្លួន​បានទទួល​មរណភាព​ទៅហើយ​នោះទេ​។ ក្មេងប្រុស​រូបនោះ បន្ទាប់មក​ក៏បាន​ដើរទៅ​ដាស់​ឪពុក​ឲ្យ​ងើប​ឡើងមក​ពិសា​របាយ ដែល​ឃើញ​ហើយ​គួរ​ឲ្យ​សង្វេក​ខ្លាំងណាស់ ប៉ុន្តែ គាត់​មិនអាច​ងើបឡើង​បានទេ គាត់​លង់លក់​ទៅជា​រៀងរហូត​ហើយ​។​

    ​ក្នុងនោះ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ឈុន ហេង ក៏បាន​បង្ហោះ​វីដេអូ​ដ៏​រំជួលចិត្ត និង​ភ្ជាប់​សំណេរ​មួយ​យ៉ាង​ក្តុកក្តួល​ថា​៖ «​កូន​ហៅ​ប៉ា​ឲ្យ​ងើប​ញ៉ាំ​បាយ ប៉ា​លែង​ដឹង​ហើយ​កូន​»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ